ចុម! ពួក ISIS ចង់ម៉េចទៀតហើយ យក Messi ធ្វើចំណាប់ខ្មាំងដើម្បីគំរាមវាយប្រហារ World Cup នៅរុស្ស៊ី

ពួកជ្រុលនិយម ISIS បានកំណត់គោលដៅលើកីឡាករ Lionel Messi នៅក្នុងផ្ទាំងឃោសនាចុងក្រោយបំផុតរបស់ខ្លួន ដើម្បីជំរុញការផ្សព្វផ្សាយការវាយប្រហារភេរវកម្មនៅឯការប្រកួតបាល់ទាត់ពិភពលោកនៅរុស្ស៊ីនៅរដូវក្តៅនេះ។

រូបថតកាត់តនេះបានបង្ហាញតារាបាល់ទាត់របស់ក្រុម Barcelona និងអាហ្សង់ទីនរូបនេះ កំពុងលុតជង្គង់ក្នុងឈុតពណ៌ទឹកក្រូច ដែលឧស្សាហ៍ស្លៀកពាក់ដោយជនរងគ្រោះក្នុងវីដេអូកាត់ទោសប្រហារជីវិតរបស់ក្រុមភេរវកម្មមួយនេះ។

Lionel Messi ត្រូវបានគេបង្ហាញដោយលុតជង្គង់នៅក្នុងកីឡាដ្ឋាន Luzhniki Stadium ក្នុងទីក្រុងមូស្គូ ដែលជាទីលានសម្រាប់ការប្រកួត World Cup វគ្គផ្តាច់ព្រ័ត្រ ជាមួយជនជីហាតពាក់ម៉ាស់ម្នាក់ឈរនៅខាងឆ្វេងដៃ Messi និងសារគំរាមសរសេរថា "ដូច្នេះវាយឱ្យចំករបស់ពួកគេ ហើយវាយពីគ្រប់ម្រាមដៃទាំងអស់"។

ឡូហ្គោផ្លូវការសម្រាប់ការប្រកួតត្រូវបានច្នៃឱ្យមើលទៅដូចជាបាល់ទាត់ពិភពលោក និង លេខ ៨ ក្នុងឆ្នាំ ២០១៨ ត្រូវបានបំផ្លាញចោល។

គ្រាប់បែកច្នៃក៏អាចមើលឃើញដាក់នៅក្បែរទង់ពាក់កណ្តាលបន្ទាត់ទីលាន នៅក្នុងរូបភាព ខណៈជនជីហាដរូបនោះ បោចសក់ Lionel Messi ដោយដៃម្ខាង និងដៃម្ខាងទៀតបញ្ចេញកាយវិការ។

នេះមិនមែនជាលើកទីមួយទេ ដែលកីឡាករបាល់ទាត់ឆ្នើមប្រចាំឆ្នាំចំនួន ៥ លើករបស់ពិភពលោករូបនេះត្រូវបានកំណត់គោលដៅដោយពួក ISIS។

កាលពីខែតុលាឆ្នាំមុន ផ្ទាំងរូបភាពមួយទៀតបានបង្ហាញ តារាបាល់ទាត់ឆ្នើមរបស់ Barcelona រូបនេះ កំពុងជាប់គុក ដែលជាការប៉ុនប៉ងដោយពួកអ្នកគាំទ្រក្រុមភេរវកម្មនេះដើម្បីបំភ័យអំពីការវាយប្រហារភេរវកម្ម នៅមុនការប្រកួតនៅប្រទេសរុស្ស៊ី៕

adverise with khmeread