ល្មើសច្បាប់ចរាចរណ៍នៅឥណ្ឌូនេស៊ី គ្រាន់តែប៉ូលិសចាប់បាន រាគនោមដាក់ខោ

កាលពីថ្មីៗនេះ ប៉ូលិសឥណ្ឌូនេស៊ីបានចែកចាយរូបថតអ្នកបើកបរមិនគ្រប់អាយុម្នាក់នៅលើអនឡាញ បន្ទាប់ពីគាត់ត្រូវបានចាប់ឃាត់ខ្លួន ពេលកំពុងជិះម៉ូតូអត់មានបណ្ណ។

ក្មេងជំទង់មិនបញ្ចេញឈ្មោះនោះត្រូវបានគេរាយការណ៍ថារាគនោមដាក់ខោដោយសារភ័យខ្លាចពេក បន្ទាប់ពីប៉ូលិសហៅមកសួរនាំ។

ដោយគ្រាន់តែព្រមានក្មេងជំទង់នោះ និងក្មេងជំទង់ផ្សេងទៀតកុំឱ្យបើកអត់មានបណ្ណ ប៉ូលិសបានថតរូបភាពក្មេងជំទង់ដែលរាគនោមដាក់ខោ ហើយបង្ហោះវាលើបណ្ដាញសង្គម។

រូបថតដ៏គួរឱ្យអាម៉ាស់របស់ក្មេងប្រុសនោះ ត្រូវបានបង្ហោះលើបណ្ដាញសង្គម Instagram ឈ្មោះ Bandung Police ដោយសរសេរថា "ចាប់អ្នកល្មើសច្បាប់ ហើយក្មេងជំទង់រូបនេះរាគនោមដាក់ខោ"៕

adverise with khmeread