អគ្គិភ័យឆាបឆេះផ្ទះវីឡាក្នុងបុរីពិភពថ្មី ខូចខាតសម្ភារៈមួយចំនួនធំ

ភ្នំពេញ ៖ ផ្ទះវីឡា១ខ្នង បានឆាបឆេះជាន់ខាងលើ យ៉ាងសន្ធោសន្ធៅ បង្កភ្ញាក់ផ្អើលនិងរាយការណ៍ទៅសមត្ថកិច្ច នៅវេលាម៉ោង៤ និង៤០នាទីទៀបភ្លឺ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ នៅក្នុងបុរីពិភពថ្មី វីឡាលេខ៣៧ ផ្លូវ លេខ៥ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ​។

សមត្ថកិច្ចបានធ្វើកិច្ចអន្តរាគន៍ប្រើប្រាស់ឡានទឹកអស់ជា​ច្រើន បាញ់ពន្លត់និងទប់ស្កាត់រហូតរលត់ជាស្ថាពរ នៅវេលាម៉ោង​៥ និង២០នាទីព្រឹកថ្ងៃដដែល​។

ម្ចាស់វីឡានោះ ប្រពន្ធឈ្មោះ ហេង សុខចេង អាយុ ៣៥ ប្តីឈ្មោះ ​​លឹម ជីម៉ីន អាយុ៣៧ឆ្នាំ លក់សម្ភារៈប្រើប្រាស់បោះដុំ និងរាយនៅផ្សារ អូឡាំពិក​។

សមត្ថកិច្ចបានប្រាប់បឋមថា ករណីអគ្គិភ័យនេះ ផ្តើមចេញពីមូលហេតុទុស្សេខ្សែភ្លើង​។ បញ្ជូនឡានទឹកមកដល់ចំណុចកើតហេតុ៨គ្រឿង បាញ់អស់៤គ្រឿង​៕


adverise with khmeread