adverise with khmeread 3ad542e7 6b6b 4503 a634 aec7533ad0f4

ចង់បានស្បែកសលាបឡេ ឥឡូវនារីម្នាក់ឡើងកន្ទួលពេញខ្លួន

          នារីម្នាក់មានឈ្មោះក្នុង​អាខោនហ្វេសបុក"News4 Youth"បានសរសេរថា "នេះហើយលទ្ធផល បីថ្ងៃស មួយសប្ដាហ៍ស អាលូវឡើងកន្ទួលពេញជើងដៃអេះហើយពេទ្យឲ្យតមសាច់គោ គ្រឿងសមុទ្រ សាច់ទា ហាសហា ជាមេរៀន ជួយShareផង"។ ដែលគេអាចមើលឃើញកាលពីថ្ងៃ៧ ខែធ្នូកន្លងទៅនេះ។
    នាងNews4 Youth បានបង្ហាញរូបកន្ទួលពេញភ្លៅទាំងសងខាង ទំនងជាមានអាការ:រមាស់ខ្លាំងហើយមើលទៅ។ តែនាងមិនបានបញ្ជាក់ប្រាប់ឈ្មោះថ្នាំឬម៉ាកឡេ ដែលនាងលាបនោះទេ ។
   ឆ្លើយតបនឹងការបង្ហោះរូបភាពនេះ នាង Ah MaNo Make Upបាន Commentថា "ខ្ញុំក៏ជាអ្នកលក់ដែរ តែផលិតផលដែលមានគុណភាពល្អបានខ្ញុំលក់ មិនមែនចេះតែលក់យកលុយពីគេនោះទេ សូមអ្នកលក់ទាំងអស់ត្រូវគិតពីសុខភាពអ្នកប្រើផង កុំចេះតែលក់យកលុយគេ​នោះ"។
    ចំណែកអ្នកស្រីចន្នី ឈាង (ហៅមើលតាមរូប)បានCommentថា" ខ្ញុំធ្លាប់រមាស់ ដែលប្រើឡេដែលហួសដឺឡេ ចឹងប្អូនទិញថ្នាំលាបរមាស់នៅហ្វាម៉ាស៊ី...."។ ជុំវិញករណីនេះ ខ្មែររីដ យល់ថា ប្អូនៗនារីៗគួរកុំប្រើឡឲ្យស ព្រោះវាបង្កផលប៉ះពាល់ដល់សុខភាពស្បែក។លោករដ្ឋមន្ត្រីក្រសួងសុខាភិបាលខ្មែរ ម៉ម ប៊ុនហេងធ្លាប់បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា "ការប្រើឡេឲ្យស អាចនឹងជួបគ្រោះថ្នាក់សុខភាពស្បែក ជាពិសេសវាអាចឈានទៅជាមហារីកស្បែកនៅថ្ងៃអនាគត"៕
 

adverise with khmeread

មតិយោបល់