adverise with khmeread Index1

នាយរង​ផ្នែក​សណ្តាប់​ចរាចរណ៍​ម្នាក់ ជិះ​ម៉ូតូ​ទៅបុក​រថយន្ត​ខណៈ​ឆ្លងផ្លូវ រងរបួស​ធ្ងន់ធ្ងរ​

   ភ្នំពេញ​: ប៉ូលិស​ចរាចរណ៍ ឋានៈ​នាយរង​ផ្នែក​សណ្តាប់ធ្នាប់ បាន​រងរបួស​ធ្ងន់ធ្ង​រ បន្ទាប់ពី​គាត់​ជិះ​ម៉ូតូ​លឿន ស្ថិតក្នុង​ស្ថានភាព​ស្រវឹង​ស្រា ទៅបុក​រថយន្ត​កូរ៉េ​មួយគ្រឿង​កំពុង​ឆ្លងផ្លូវ ត្រូវ​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​ភ្លាមៗ ហើយ​រថយន្ត បាន​បន្ថែម​ល្បឿន​រត់​បាត់ ។​

     ហេតុការណ៍​កាលពី​វេលា​ម៉ោង ១​រំលង​អា​ធ្រា​ត ឈានចូល​ថ្ងៃទី​២៣ កុម្ភៈ​២០១៦ នៅមុខ ស្ថានីយ៍​ប្រេង​ឥន្ទៈ​តូ​តា​ល់ តាម​បណ្តោយ​មហាវិថី​សហព័ន្ធរុស្ស៊ី ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។​

   ជនរងគ្រោះ​មានឈ្មោះ លឹម សូ​ផន ឋានន្តរសក្តិ អនុសេនីយ៍ត្រី ឋានៈ​នាយរង​ផ្នែក​សណ្តាប់ធ្នាប់​នៅ​ខណ្ឌ​៧​មករា មាន​ទីលំនៅ ផ្ទះ​លេខ ១៣ ផ្លូវ​លេខ ១២​កា​៤ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​សុខ ។​

    ប្រភពពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​ជនរងគ្រោះ​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក អ៊ែរ​ប្លេ​ត ពណ៍​សលាយ​ខ្មៅ ពាក់​ស្លាក​លេខ​1P-6050 តាម​មហាវិថី​សហព័ន្ធ​រ៉ុ​ស្សី ក្នុង​ល្បឿន​លឿន ទិសដៅ​ពី​កើ​តទៅ​លិច ។​

   ចំណែក​រថយន្ត​កូរ៉េ​ព​ណ៍ស មិន​ចាំ​ស្លាក​លេខ បើ​ចេញពី​ផ្លូវ​បេតុង ភូមិ​ប៉ប្រក​ខាងជើង ទិសដៅ​ពី​ជើង​ទៅ​ត្បូង ឡើងមក​ផ្លូវ​សហព័ន្ធរុស្ស៊ី​ទៅបុក​ម៉ូតូ​ជនរងគ្រោះ​ពេញទំហឹង បណ្តាល​ឲ្យ​ជនរងគ្រោះ​បោក​ផ្ទប់​នឹង​កញ្ចក់​រថយន្ត បែកក្បាល​ធ្ងន់ធ្ងរ ហើយ​ត្រូវ​អ្នកឃើញ​ហេតុការណ៍ ហៅ​រថយន្ត​ក្លីនិក​ឯក ឃឹម រ៉ានី ទួលគោក  មក​ដឹក​ទៅ​សង្គ្រោះ តែ​ដោយ​ជនរងគ្រោះ​មាន​សភាព​ធ្ងន់ធ្ងរ ទើប​បញ្ចូនទៅ​បន្ត​មន្ទីរពេទ្យ​កាល់ម៉ែត​។​

    ក្រោយពេល​កើតហេតុ ម៉ូតូ​របស់​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍ មក​វាស់​វេ​ង​យកទៅ​រក្សាទុក នៅ​អធិការ​ដ្ធា​ន​ប៉ូលិស​ខណ្ឌ​សែន​សុខ ដើម្បី​រងចាំ​សាច់ញាតិ​មក​ទទួលយក​ទៅវិញ ៕​

adverise with khmeread

មតិយោបល់