រថយន្តបើកបុកជាមួយម៉ូតូរបួសធ្ងន់ស្ត្រី ២ នាក់នៅមុខទីស្នាក់ការ ប៉ូលិសក្រុងខេមរភូមិន្ទ

​កោះកុង​ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ ១លើក បង្កឡើងដោយ ម៉ូតូបុកជាមួយរថយន្តក្នុងគោលដៅបញ្ច្រាសទិសគ្នា នៅចំណុចទល់មុខអធិការដ្ឋានប៉ូលិសក្រុងខេមរភូមិន្ទ ស្ថិតក្នុងភូមិ៣ សង្កាត់ស្មាច់មានជ័យ​ ក្រុងខេមរភូមិន្ទ​ ខេតតកោះកុង បណ្តាលឱ្យអ្នកបើកម៉ូតូរងរបួស ២ នាក់ស្រី​ នៅវេលាម៉ោង៥ល្ងាច​ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨។

​ប៉ូលិសនិយាយថា ម៉ូតូម៉ាក់ Zoomer X គ្មានស្លាកលេខ បើកបរដោយម៉ូតូឈ្មោះ មាស ស្រីពៅ​ អាយុ​១៤ឆ្នាំ រស់នៅភូមិ០១ សង្កាត់ស្មាចមានជ័យ ក្រុងខេមរភូមិន្ទ (របួសធ្ងន់ បាក់ជើងខាងឆ្វេង ២ កំណាត់) និងអ្នករួមដំណើរឈ្មោះ កយ វណ្ឌី ភេទ ស្រី អាយុ១៤ឆ្នាំ រស់នៅភូមិ០២ សង្កាត់ដងទង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង (របួសស្រាល)។

​ចំណែកភាគី រថយន្តម៉ាកលុចស៊ីស RX 300 ពណ៌សំបកឪឡឹក ពាក់ស្លាក់លេខ បាត់ដំបង 2A-6620 អ្នកបើកបររថយន្ត មានឈ្មោះ ព្រំ វឌ្ឃណ្ណា ភេទ​ប្រុស អាយុ៣៤ រស់នៅភូមិ-សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ​។

​បច្ចុប្បន្ន អ្នករងរបួស កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្ត។ ចំណែករថយន្ត និងម៉ូតូ ត្រូវបានកម្លាំងជំនាញ យកមករក្សាទុក នៅអធិការដ្ឋាន ដើម្បីធ្វើការដោះស្រាយពេលក្រោយ៕

adverise with khmeread