វីដេអូបង្ហាញស្ពានថ្មើរជើងបាក់នៅអាមេរិក ទីបំផុតត្រូវបានបញ្ចេញឱ្យឃើញហើយ

នេះគឺជាវីដេអូមួយផ្តិតជាប់ដោយកាមេរ៉ាសុវត្ថិភាពរថយន្តមួយគ្រឿង ខណៈដែលរថយន្តនេះបានជិះកៀកទៅជិតស្ពានថ្មើរជើង FIU នៅទីក្រុងម៉ៃអាមី ពោលគឺប៉ុន្មានវិនាទីបន្ទាប់ពីវាបានដួលរលំកាលពីសប្តាហ៍មុន បានចាប់ពីទិដ្ឋភាពដែលស្ពានបានស្រុតចុះទៅលើចរាចរណ៍កំពុងមមាញឹកខាងក្រោម ដោយវាបានបង្ហាញឱ្យឃើញផងដែរថា មានបុគ្គលិកស្ពានមួយរូបកំពុងឈរលើដំបូល អំឡុងគ្រោះអកុសលនោះ។

វីដេអូនេះបានប​ង្ហាញ បុគ្គលិករងគ្រោះបានស្ថិតនៅលើដំបូលស្ពាននៅជ្រុងខាងឆ្វេងនៃស្ពាន ខណៈដែលមានរថយន្តជាច្រើនគ្រឿងបានឆ្លងកាត់ពីក្រោមស្ពាន។

ពេលដែលវាភ្លាមៗបានដួលរលំ បុរសរងគ្រោះត្រូវបានគេឃើញធ្លាក់ចុះមកជាមួយនឹងបំណែកថ្មស្ពាន។

យោងតាមវេបសាយ DailyMail បានឱ្យដឹងថា គេមិនច្បាស់នោះឡើយថាតើបុរសរងគ្រោះដែលមានឈ្មោះថា Navarro Brown វ័យ ៣៧ឆ្នាំដែលជាបុគ្គលិកម្នាក់នៃក្រុមហ៊ុនសំណង់ Structural Technologies VSL រូបនេះ ដែលកំពុងបម្រើការងារនៅឯកន្លែងកើតហេតុ បានស្ថិតក្នុងចំណោមជនរងគ្រោះបាត់បង់ជីវិតទាំង៦នាក់ ឬអ្នកដទៃទៀតដែលស្ថិតនៅទីនោះ និងដើរចេញដោយរបួសឬយ៉ាងណានោះទេ៕


adverise with khmeread