ប្រព័ន្ធ GPS​ ប្រហារប្រពន្ធមានសហាយ

បន្ទាយមានជ័យ ៖ ដោយមានការសង្ស័យប្រពន្ធមានសហាយ​ ប្តីបានភ្ជាប់ប្រព័ន្ធ GPS​ នៅលើយានយន្ត ដើម្បីតាមដានប្រពន្ធលួចមានសហាយ​ រហូតឈានដល់ឃាត់ខ្លួន
នៅ​ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ នៅក្នុង​ភូមិ​បា​លិ​លេ​យ្យ១ សង្កាត់​ក្រុង​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត។​

ស្ដ្រី​វ័យក្មេង​រូបនេះ ឈ្មោះ ប ល អាយុ១៩ឆ្នាំ រស់នៅ​ភូមិ​សាមគ្គី​មានជ័យ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត​។ ​បុរស​ជា​ប្តី ឈ្មោះ រ៉ូ អាយុ​ជាង២០ឆ្នាំ មាន​លំនៅ​ក្នុងភូមិ​កណ្ដាល សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត។​

ដោយឡែក បុរស​ជនជាតិ​ចិន​ដែល​សង្ស័យថា​ជាស​ហាយ លួច​ឆក់យក​ប្រពន្ធ​របស់គេ​នោះ មិនត្រូវ​បាន​ស្គា​ល់ពី​អត្តសញ្ញាណ​នៅឡើយ។

​បុរសជាប្តីនិយាយថា ដោយសារ​តែមាន​ចំណុច​គួរ​មិន​ឱ្យ​ទុកចិត្ត​ជាច្រើន ទើប​រូបគេ​បាន​បំពាក់​ប្រព័ន្ធ GPS លើយានយន្ត​ បន្ទាប់ពីទទួលដំណឹងថា ប្រពន្ធ​របស់ខ្លួន​មាន​ទំនាក់ទំនង​ជាមួយ​ជនជាតិ​ចិន​ម្នាក់។ ​នៅពេលនោះ ខ្លួន​បាន​ខឹងសម្បា​រយ៉ាងខ្លាំង រហូត​អត់ទ្រាំ​មិនបាន ក៏​ទៅ​ដាក់ពាក្យ​បណ្ដឹង​ទៅសុំ​អន្តរាគមន៍​ពី​អាជ្ញាធរ និង​ទាមទារ​ថ្លៃ​បណ្តា​ការ​ចំនួន៥ពាន់​ដុល្លារ។

​ចំណែក ស្ត្រី​ជា​ប្រពន្ធ​បាន​បដិសេធ​​ដាច់អហង្ការ​ថា នាង​មិនបាន​ទាក់ទង​ជាមួយនឹង​ប្រុស​ឈ្មោល​ណា​ម្នាក់ ក្បិត​ចិត្ត​ប្ដី​ដូច​អ្វីដែល​បាន​ចោទប្រកាន់​នោះឡើយ។

​បុរស​ជា​ប្តី បាន​និយាយប្រាប់​សមត្ថកិច្ច​ថា រូបគេ​បាន​រៀបការ​ជាមួយនឹង​ប្រពន្ធ​របស់ខ្លួន​ កាលពី​អំឡុង​ខែធ្នូ ឆ្នាំ២០១៦។ ក្រោយពេល ពួកគេ​បាន​រៀបការ​ដោយ​ស្របច្បាប់ និង​រួមរស់​ជាមួយគ្នា អស់​មួយរយៈ​រួចមក ប្រពន្ធ​របស់ខ្លួន​ចេះតែ​លួច​ចេញ​ក្រៅ ទាក់ទង​នឹង​បុរស​ផ្សេង ធ្វើ​ឱ្យខ្លួន​មានការ​សង្ស័យ។

​ក្រោយពេល​ទទួល បាន​សេចក្ដី​រាយ ការណ៍​ពី​បុរស​ជា​ប្ដី​ភ្លាម សមត្ថកិច្ច​បាន​ចុះទៅ​កាន់​កន្លែងកើតហេតុ នាំ​ភាគី​ពាក់ព័ន្ធ ទៅ​សាកសួរបន្តតាម​នីតិវិធី៕

adverise with khmeread