គ្រោះធម្មជាតិរន្ទះបាញ់ភ្លៀងកក់ខែស្លាប់ក្មេងស្រីម្នាក់នៅស្រុកចិត្របុរី

​ក្រចេះ​ ៖​ មានករណីគ្រោះធម្មជាតិរន្ទះបាញ់ភ្លៀងកក់ខែស្លាប់ក្មេងស្រីម្នាក់ ស្ថិតនៅភូមិស្រែមាស ឃុំថ្មី​ ស្រុកចិត្របុរី ខេត្តក្រចេះ​ កាលពីយប់ថ្ងៃទី២០ មីនា ឆ្នាំ២០១៨ កន្លងទៅ។

​សមត្ថកិច្ចនិយាយថា ក្មេងស្រីរងគ្រោះអាយុ៤ឆ្នាំ ត្រូវបានភ្លើង ឆេះរោលរាលខ្លោចលើដងខ្លួន បណ្តាលឱ្យស្លាប់នៅនិងលើផ្ទះ នៅក្នុងភូមិស្រែមាស ឃុំថ្មី​ស្រុកចិត្របុរី ខណៈដែលកុមារីរងគ្រោះកំពុងតែដេកមើលទូរទស្សន៍ ជុំគ្នាជាមួយឪពុកម្តាយ ក៏ត្រូវរន្ទះបាញ់ប្រហារស្លាប់ភ្លាមៗតែម្តង​។

​ក្រៅពីក្មេងស្រីរងគ្រោះជាកូន ត្រូវបានស្លាប់ភ្លាមនៅក្នុងហេតុការណ៍គ្រោះថ្នាក់​ធម្មជាតិរន្ទះបាញ់ភ្លៀងកក់ខែនៅរដូវដើមឆ្នាំ នៅថ្ងៃដដែលនោះក៏មានស្រ្តីជាម្តាយ ជឿន សៃ អាយុ២៩ឆ្នាំ ក៏ត្រូវរងបួសចំជើងតែមិនធ្ងន់ធ្ងរផងដែរ​។

​នាព្រឹកថ្ងៃទី២១ មីនា ឆ្នាំ២០១៨​ សមត្ថកិច្ចមូលដ្ឋានបានធ្វើកោសល្យពិច័យរួចបានប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី​៕


 

adverise with khmeread