ស្រីស្អាតម្នាក់បើករថយន្តហាយឡែនឌ័របុកឡានស៊ីនទ្រីពីក្រោយបាក់ជើងកម្មករម្នាក់

ភ្នំពេញ​ ៖​ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅ​ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ នៅតាម​បណ្តោយ​ផ្លូវ​លេខ២៨៩ ខាងត្បូង​អង់​តែ​ន​ទួលគោក​ប្រហែល១០០ម៉ែត្រ ស្ថិតនៅក្នុង​សង្កាត់​បឹងកក់​ទី១ ខណ្ឌទួលគោក បណ្តាលឱ្យកម្មករបោខសំរាមម្នាក់របួសធ្ងន់ធ្ងរ​។

​ប្រភពបានឱ្យដឹងថា រថយន្ដ​បង្ក​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ​2U-8315 បើកបរ​ដោយ​នារី​ម្នាក់​មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណគេចបាត់មុនពេលប៉ូលិខទៅដល់​។

​ប្រភពបន្តថា ដំបូង​គេ​ឃើញ​រថយន្ត​ក្រុមហ៊ុន​ស៊ីន​ទ្រី បាន​បើកតិចៗ ដើម្បី​ប្រមូល​សំរាម​តាមផ្លូវ​លេខ២៨៩ ដោយមាន​កម្មករ​ប្រមូល​សំរាម២-៣ នាក់ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង។

​ខណៈ​មកដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​រថយន្ត​ហាយ​ឡ​ន​ឌ័​រ​ពណ៌​ស​មួយគ្រឿង​បើក​យ៉ាង​លឿន​មក​បុក​ចំ​ពីក្រោយ​រថយន្ត​ស៊ីន​ទ្រី បណ្តាល​ឱ្យកម្មករ​ប្រមូល​សំរាម​ម្នាក់​រងរបួស​បាក់ជើង​ម្ខាង​ឈ្មោះ រុំ​ ស្វិត​ ភេទប្រុស​ អាយុ២៧ឆ្នាំ​ ស្នាក់នៅឃុំព្រៃឃ្នើស​ ស្រុមេសាង​ ខេត្តព្រៃវែង​ កំពុងដេពេទ្យកាល់ម៉ែត​។

​ចំណែក​រថ​យន្តខូចខាត​ផ្នែក​ខាងមុខ តែ​មិន​បណ្តាល​ឱ្យ​អ្នកបើកបរ​រងរបួស​នោះទេ ដោយសារ​បាន​ពោង​សុវត្ថិភាព​ផ្ទុះ​ជួយ​ការពារ​៕

adverise with khmeread