ទើបតែទិញកំាភ្លើងជាលើកដំបូង ថតបង្ហោះអួតលើអ៊ីនធឺណេត ប៉ុន្មានសប្ដាហ៍ក្រោយមកស្រាប់តែជួបរឿងរន្ធត់!

បណ្ដាញសង្គមពេលខ្លះ គឺគ្រោះថ្នាក់សម្រាប់មនុស្សដូច្នេះយើងត្រូវប្រុងប្រយ័ត្ន។ មនុស្សជាច្រើនរក្សាភាពថ្លៃថ្នូររបស់ពួកគេ ខណៈពាក្យខ្លះដែលអ្នកសរសេរលើបណ្ដាញសង្គម អាចជីកកកាយយកមកប្រឆាំងនឹងអ្នកបាន។

ដូចករណីនាង Fiona ដែលបានបង្ហោះកាំភ្លើងខ្លី DC9 លើហ្វេសប៊ុក ហើយអួតថាប្រើវាដើម្បីការពារសុវត្ថិភាពរបស់ខ្លួន។

ប៉ុន្ដែសប្ដាហ៍ក្រោយមក បន្ទាប់ពីទិញកាំភ្លើងនោះ នាងបានបង្កបញ្ហាធំមួយ។ ប៉ូលិសបានតាមចាប់ខ្លួននាង បន្ទាប់ពីនាងបានបាញ់បោះលើអ្នកបើកបរផ្សេងទៀត។

ឧបទ្ទវហេតុនោះបានកើតឡើងនៅផ្លូវ Las Cruces ទីក្រុង New Mexico។ ស្ដ្រីវ័យក្មេងនោះ និងប្អូនស្រីរបស់នាងម្នាក់ទៀតវ័យ ១៣ ឆ្នាំបានកំពុងបើកបរលើផ្លូវប្រសព្វមួយ នៅពេលរថយន្តផ្សេងទៀតចូលមកដល់ ហើយនាងបានចុចស៊ីផ្លេដាក់ពួកគេ។ យោងតាមប៉ុស្ដិប៉ូលិស Las Cruces រថយន្តទាំងពីរបានបើកក្នុងទិសដៅខាងជើងតែមួយ ហើយក៏បានទាស់ពាក្យសម្ដីនឹងគ្នា។

ដោយប្រកែកគ្នាមិនដឹងហេតុផល Fiona បានបាញ់ទៅលើរថយន្តនោះ ហើយក៏ចេញដំណើរទៅបាត់ ប៉ុន្ដែក្រោយមកប៉ូលិសក៏ចាប់បានដើម្បីយកមកឃុំឃាំង៕

adverise with khmeread