បុរស​ពិការភ្នែក​ទាំងពីរតូចចិត្តនឹងវាសនាកំសត់របស់ខ្លួន​ ហើយគិតខ្លីចងកសម្លាប់ខ្លួន

​ភ្នំពេញ​ ៖​ បុរសម្នាក់ជាម​នុស្ស​ពិការភ្នែក​ទាំងពីរតូចចិត្តនឹងវាសនាកំសត់របស់ខ្លួន​ ហើយគិតខ្លី បាន​យក​ក្រមា ចងក​នឹង​ធ្នឹម​ដែក​ដំបូល​ស័ង្កសី​ជាន់​ទី១បណ្តាលឱ្យស្លាប់ កាលពី​ថ្ងៃទី២២ ខែមីនា​ឆ្នាំ២០១៨ ស្ថិតនៅ​ក្រុមទី៣១ភូមិ៥ សង្កាត់​ទួល​ទំពូង​ទី១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។

​ប៉ូលិសនិយាយថា ជនរងគ្រោះ​ ឈ្មោះ សេង ផាត ហៅ ឡុង ភេទ​ប្រុស អាយុ ៣២ ឆ្នាំ ស្រុកកំណើត​នៅ​ខេត្តកំពង់ចាម មានមុខរ​បរជា​អ្នក​ម៉ាស្សា​។ ជនរងគ្រោះ​ជាម​នុស្ស​ពិការភ្នែក​ទាំងពីរ បាន​យក​ក្រមា ចងក​នឹង​ធ្នឹម​ដែក​ដំបូល​ស័ង្កសី​ជាន់​ទី១បណ្តាលឱ្យស្លាប់។

​ក្រោយពី​សមត្ថកិច្ច​ធ្វើ​កោសល្យវិ​ច័​យ​រួច​បានប្រគល់​សព​ជនរងគ្រោះឱ្យ​​ក្រុមគ្រួសារ​យក​សព ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕

adverise with khmeread