លេចឮថា ចិនដីគោកមានគម្រោងយកកោះតៃវ៉ាន់មកវិញ?

យោងតាមទីប្រឹក្សាកិច្ចការទំនាក់ទំនងតៃវ៉ាន់ជាន់ខ្ពស់នៅចិនដីគោកមួយរូបឱ្យដឹងថា រដ្ឋាភិបាលក្រុងប៉េកាំងកំពុងរៀបចំយុទ្ធសាស្ត្រដើម្បីល្បួងយកកោះតៃវ៉ាន់ដាក់ចូលដែនដីរបស់ខ្លួនវិញ និងអាចរឹបយកកោះមួយនេះទៀងផង បើទោះជាមិនមានពេលវេលាច្បាស់លាស់ចំពោះចំណាត់ការដ៏គួរឱ្យភ្ញាក់ផ្អើលនេះ។

​​

លោក លីអ៊ីហ៊ូ (Li Yihu) ព្រឹទ្ធបុរសនៃវិទ្យាស្ថានសិក្សាតៃវ៉ាន់នៃសាកលវិទ្យាល័យប៉េកាំង បាននិយាយថាក្រុងប៉េកាំងកំពុងពង្រឹងវិធីសាស្ត្រ "ខោកហើយអង្អែល" ដើម្បីប្រឈមជាមួយកងកម្លាំងឯករាជ្យរបស់តៃវ៉ាន់ បន្ទាប់ពីធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញកាលពីថ្ងៃអាទិត្យ ទី ១១ ខែមីនានេះ ដោយលុបចោលកំណត់ពេលអាណត្តិប្រធានាធិបតីនៅចិនដីគោក។

រដ្ឋាភិបាលក្រុងប៉េកាំងបាននិងកំពុងប្រើប្រាស់សេដ្ឋកិច្ចលួងលោមដោយផ្ដល់ការងារប្រាក់ខែបង្គួរ ការចូលទីទៅផ្សារទូលំទូលាយ និងគោរពសិទ្ធិស្មើភាពគ្នាដើម្បីបញ្ចុះបញ្ចូលតៃវ៉ាន់ឱ្យចូលរួមជាមួយចិនដីគោកវិញ។

ក្រុមអ្នកវិភាគបានព្រមានថា ប្រសិនបើវិធីសាស្ត្រលួងលោមមិនជោគជ័យ នោះចិនដីគោកអាចប្រើប្រាស់ដំបងរបស់ខ្លួន ដោយរឹបអូសយកកោះតៃវ៉ាន់ដោយកម្លាំង។

លោក លីអ៊ីហូ បាននិយាយថា បើទោះជាគាត់សង្ស័យថាលោក ស៊ីជីនភីង បានកំណត់ពេលសម្រាប់ការដណ្ដើមយកកោះតៃវ៉ាន់ បញ្ហាកោះតៃវ៉ាន់នៅតែជាបញ្ហាសំខាន់ចំពោះរបៀបវារៈរបស់មេដឹកនាំចិនរូបនេះ។

លោកលីបាននិយាយថា "ការបង្រួបបង្រួមចិនទាំងពីរគឺមានភាពបន្ទាន់នៅពេលសេដ្ឋកិច្ចចិនដីគោកកំពុងកើនឡើង"។ ការចូលរួមពាក់ព័ន្ធរបស់ប៉េកាំងក្នុងបញ្ហាតៃវ៉ាន់បានពង្រឹងឡើងដោយសារការកើនឡើងអំណាចរបស់ចិនដីគោក។

ការដោះស្រាយបញ្ហាតៃវ៉ាន់ត្រូវគេឃើញជាដំណាក់កាលដ៏សំខាន់ក្នុងការសម្រេចគោលដៅយុវកម្មជាតិរបស់លោក ស៊ីជីនភីង។

លោកលីបាននិយាយថា ដោយហេតុនេះចិនដីគោកបានប្រែយុទ្ធសាស្ត្រពាក់ព័ន្ធនឹងទំនាក់ទំនងចិននិងតៃវ៉ាន់របស់លោកស៊ីជីនភីងទៅជាយុទ្ធសាស្ត្រលម្អិតក្នុងតំបន់ជាច្រើន ដោយរួមបញ្ចូលសេដ្ឋកិច្ច នយោបាយ យោធា វប្បធម៌ សង្គម និងថែមទាំងវិស័យយុត្តិធម៌ ជាមួយវិស័យខ្លះត្រូវបានអនុវត្ត។

ចំណាត់ការនេះបានកើតឡើងបន្ទាប់ពីការប្រកាសកាលអំពីគោលនយោបាយចំនួន ៣១ នៅខែកុម្ភៈនៃការិយាល័យទំនាក់ទំនងតៃវ៉ាន់ប្រចាំក្រុងប៉េកាំង ដោយត្រួសត្រាយផ្លូវសម្រាប់ការធ្វើសមាហរណកម្មតៃវ៉ាន់និងចិនដីគោកធំជាងមុន ដោយរួមបញ្ចូលវិធានការចំនួន ១២ ពាក់ព័ន្ធនឹងអាជីវកម្មនិង ១៩ ផ្សេងទៀតពាក់ព័ន្ធនឹងសង្គមនិងបញ្ហាការងារ៕

ប្រភព៖ South China Morning Post

adverise with khmeread