រុស្ស៊ីត្រៀមកម្ទេចចោលមីស៊ីលឆ្លងទ្វីបចាស់ៗដើម្បីយកដែកលក់ឱ្យអេតចាយ តែមាសនិងប្រាក់ស្រោបនៅខាងក្នុង រដ្ឋសុំយកវិញទាំងអស់

ទីភ្នាក់ងារអវកាសសហព័ន្ធរុស្ស៊ី Roscosmos បានប្រកាសពីការដេញថ្លៃចំពោះការកម្ទេចមីស៊ីលឆ្លងទ្វីបចល័ត (ICBM) ឈ្មោះ Topol ចំនួន៩គ្រឿង។

យោងតាមព័ត៌មានលម្អិតដែលបានប្រកាសបានឱ្យដឹងថា រាល់មីស៊ីលចល័តនីមួយៗមានផ្ទុកប្រាក់ចំនួន ៤២ គីឡូក្រាម និងមាសចំនួន ១,៨ គីឡូក្រាមដោយរុះរើ ICBM ទាំង៩នេះ។

កុងត្រាដែលមានតម្លៃ ៩,៧ លានរូបល (១៧០.៨១៧ ដុល្លារអាមេរិក) បានចែងថាអ្នកម៉ៅកាត្រូវតែប្រគល់ផលដែលទទួលបានពីការលក់លោហធាតុមានតម្លៃទៅកាន់គណនីរបស់រដ្ឋ។

តាមសេចក្ដីរាយការណ៍ឱ្យដឹងថា ផ្នែករបស់ Topol មានផ្ទុកមាសប្រមាណ ១៩៨ ក្រាម ប្រាក់ចំនួន ៤,៦ គីឡូក្រាម និងផ្លាទីនចំនួន ៥ ក្រាម។

ការផលិតមីស៊ីលឆ្លងទ្វីបចល័ត Topol ទ្រង់ទ្រាយធំបានចាប់ផ្ដើមក្នុងឆ្នាំ ១៩៨៤ និងប្រហែលជាមីស៊ីលប្រភេទនេះចំនួន ៤០០ ផ្សេងទៀតត្រូវផលិតឡើងចាប់តាំងពីពេលនោះ។ ត្រឹមដើមទសវត្សរ៍ ២០២០ រាល់មីស៊ីល Topol ទាំងអស់នឹងត្រូវជំនួសដោយមីស៊ីលឆ្លងទ្វីបថ្មី Topol-M៕

adverise with khmeread