ទីបំផុតអាថ៍កំបាំងពីក្រោយឆ្អឹងខ្មោចមនុស្សភពក្រៅរកឃើញនៅប្រទេសឈីលី ត្រូវបានលាតត្រដាង!

ឥឡូវនេះ ក្រុមអ្នកវិទ្យាសាស្រ្តបានបង្ហាញឱ្យដឹងហើយអំពីប្រភពដើមនៃគ្រោងឆ្អឹងអាថ៌កំបាំងមួយ ដែលគេស្មានថា ជាមនុស្សភពក្រៅ។

បន្ទាប់ពីប្រាំឆ្នាំនៃការស្រាវជ្រាវ ក្រុមស្រាវជ្រាវមួយបានដោះសា្រយឆ្អឹងខ្មោចដ៏អាថ៍កំបាំង ដែលរកឃើញនៅវាលខ្សាច់ Atacama ក្នុងឆ្នាំ ២០០៣ ហៅកាត់ថា "Ata"។

ដឹកនាំដោយក្រុមស្រាវជ្រាវនៅសាកលវិទ្យាល័យ California, San Francisco និងសាកលវិទ្យាល័យ Stanford ការធ្វើកោសល្យវិច្ច័យបានបង្ហាញថា ឆ្អឹងខ្មោចនោះមិនមែនជាពូជមនុស្សទេ។

ឆ្អឹងខ្មោចនោះ ដែលរកឃើញនៅក្នុងថង់ស្បែកមួយពីក្រោយវិហារបោះបង់ចោល និងមានអាយុកាលតាំងពីឆ្នាំ ១៩៧០ ត្រូវបានគេគិតថាជាមនុស្សភពក្រៅក្នុងចំណោមអ្នកជឿលើមនុស្សភពក្រៅនិយមលើអនឡាញ ចាប់តាំងពីគេលាតត្រដាងឆ្អឹងខ្មោចនោះមក។

ចំណុចលេចធ្លោក្នុងរឿងនេះគឺលោក Steven Greer នាយកមជ្ឈមណ្ឌលសិក្សាសម្រាប់ស៊ើបអង្កេតវត្ថុក្រៅផែនដី ដែលបានផលិតខ្សែភាពយន្តឯកសារបង្ហាញពីគ្រោងឆ្អឹង Ata ឈ្មោះថា Sirius ។

មានកម្ពស់ ១៥ សង់ទីម៉ែត្រ ឆ្អឹងខ្មោចនេះមានលលាដ៏វែង ភ្នែកធំៗ និងមានឆ្អឹងជំនីរតែ ១០ ប៉ុណ្ណោះ។

ចាប់តាំងពី Ata ត្រូវបានលក់ក្នុងទីផ្សារងងឹត និងធ្លាក់ដល់ដៃអ្នកជំនួញអេស្ប៉ាញ លោក Garry Nolan អតិសុខុមជីវវិទូនៅសាកលវិទ្យាល័យ Stanford បានឮអំពីមនុស្សក្រៅភពនេះតាមរយៈមិត្តភក្តិរបស់ខ្លួន ហើយបានដោះស្រាយអាថ៍កំបាំងប្រភពដើមនៃឆ្អឹងខ្មោចនេះ។

ដោយធ្វើកោសល្យវិច្ច័យ ពួកគេរកឃើញថាឆ្អឹងខ្មោចនេះ គឺជាទារកស្រី ដែលមានកំណើតពីអាមេរិកនិងដើមកំណើតអឺរ៉ុប បើទោះជាមិនដឹងពីមូលហេតុបង្កឱ្យទារកនោះមានរូបរាងមិនធម្មតាបែបនេះក៏ដោយ។

ដោយការធ្វើតេស្ដ DNA អ្នកវិទ្យាសាស្រ្តបានរកឃើញថា មូលហេតុដែលបង្កឱ្យក្មេងស្រីនោះមានរូបរាងដូចមនុស្សភពក្រៅ គឺដោយសារតែជំងឺកម្រមួយនៃមនុស្សតឿ ហើយវាទាក់ទងនឹងជំងឺឆ្អឹង។

ហើយក្រោយសិក្សាអស់រយៈពេល ១៥ ឆ្នាំកន្លងមកនេះ គ្រោងឆ្អឹងនេះនឹងត្រូវប្រគល់ឱ្យប្រទេសដើមគេវិញផងដែរ៕

adverise with khmeread