ប្រច័ណ្ឌប្រពន្ធ! លីពូថៅកាប់បុរសម្នាក់រយះ ២ កន្លែងត្រូ​វប៉ូលិសចាប់ខ្លួន

​ក្រចេះ​ ៖​ មានករណីប្រើអំពើហិង្សាដោយចេតនា កើតឡើងនាថ្ងៃទី​២២ ខែ​មីនា ឆ្នាំ២០១៨ វេលាម៉ោង៤ និង៣០នាទីល្ងាចនៅ ចំណុចអូរអណ្តូង ភូមិចឹង ​ឃុំឃ្សឹម ​ស្រុកស្នួល ខេត្តក្រចេះ កាប់បុរសម្នាក់របួសធ្ងន់ដោយសារតែរឿងប្រច័ណ្ឌ​ ត្រូវប៉ូលិសឃាត់ខ្លួន។

​ប៉ូលិសនិយាយថា​ អំពើ ហិង្សានេះបង្កដោយជនសង្ស័យឈ្មោះ ធី សុផល ភេទ​ប្រុស អាយុ២៩ឆ្នាំ ជាតិខ្មែររស់នៅ ​ភូមិ​ចឹង ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ ​បានធ្វើសកម្មភាព​យក ពូថៅ ដងឈើ កាប់ទៅលើជនរងគ្រោះឈ្មោះ សាន់ រឿន ​ភេទ​ប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ រស់នៅ ភូមិ​ចឹង ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ កំពុងអង្គុយលេងនៅហ្នឹងផ្ទះ បណ្តាលឱ្យរង របួសចំនួនពីរពូថៅ ១.របួសត្រង់លើស្មារដៃខាងស្តាំ និងរបួសត្រង់ថ្ពាល់ខាងស្តាំមួយពូថៅ (របួសធ្ងន់​) ហើយ ក៏បានបញ្ជូនទៅ សង្គ្រោះនៅមន្ទីពេទ្យ​មណ្ឌល ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ។

​បន្ទាប់មកកម្លាំងប៉ូលិសជំនាញ បានសហការជាមួយប៉ុស្តិ៍និងប្រជាការពារបានឃាត់ជន សង្ស័យយកមក សាកសួរអធិការដ្ឋាន​។ ក្រោយមកជនសង្ស័យបានឆ្លើយសារភាពថាដោយមូលហេតុ មានការប្រច័ណ្ឌប្រពន្ធរបស់ខ្លួនជាមួយ ជនរងគ្រោះ ហើយខ្លួនបានផឹកស្រាសអស់ជាច្រើនលីត្រ ធ្វើឱ្យស្រវឹងក៏ មានចិត្តខឹងជាមួយជនរងគ្រោះជាខ្លាំង បាន ដើរចេញទៅយកពូថៅទៅកាប់ទៅលើជនរងគ្រោះត្រូវចំនួនពីរ ពូថៅ បណ្តាលឱ្យជន រងគ្រោះដួលទៅនឹងដី​។ 

ក្រោយមកខ្លួនក៏បានរត់ចេញពីកន្លែងកើតហេតុ ហើយបានបោះពូថៅចោលរួច ត្រូវបានសមត្ថកិច្ចឃាត់យកមកសួរនាំ។

​បច្ចុប្បន្នក្រោយពីការសួរនាំរួចជន សង្ស័យខាងលើត្រូវបានឃាត់ខ្លួនបណ្តោះ អាសន្ននៅអធិការដ្ឋានស្រុកស្នួល ដើម្បីកសាងសំណុំរឿងទៅជំនាញខេត្តបន្តតាមនីតិវិធី៕
 

adverise with khmeread