អ្នកទេសចរ ៧០០០ នាក់នាំគ្នាមកអង្គរវត្តដើម្បីមើលបាតុភូតព្រះអាទិត្យរះចំកណ្តាលប្រាសាទ

យោងតាមផេកហ្វេសប៊ុករបស់ក្រសួងទេចរណ៍ចេញផ្សាយនៅថ្ងៃទី ២៣ ខែមីនាឱ្យដឹងថា នៅចន្លោះពីថ្ងៃទី ២០ ដល់ថ្ងៃទី ២២ ខែមីនា ឆ្នាំនេះ មានបាតុភូតព្រះអាទិត្យរះចំកណ្ដាលប្រាសាទអង្គវត្តកើតឡើងនៅចន្លោះម៉ោង ៥ ដល់ ៧ ព្រឹក។

ហើយកាលពីថ្ងៃទី ២២ ខែមីនាម្សិលមិញមានភ្ញៀវទេសចរជាតិនិងអន្តរជាតិប្រមាណជា ៧ ពាន់នាក់បានមកទស្សនាទិដ្ឋភាពដ៏កម្រនេះ។

ក្នុងនោះមានភ្ញៀវអន្តរជាតិប្រមាណជា ៣៥០០ នាក់ បានទៅទស្សនាដោយផ្ទាល់នៅបរិវេណប្រាសាទអង្គរវត្ត។

ក្រសួងទេចរណ៍ក៏បានលើកឡើងផងដែរថា ព្រឹតិ្តការណ៍ដ៏កម្រនេះកើតឡើង ២ ដងក្នុងមួយឆ្នាំដោយលើកទីមួយក្នុងខែមីនា និងលើកទីពីរក្នុងខែកញ្ញា ដែលបាតុភូតនេះស្តែងឡើងពីអច្ឆរិយៈភាពនៃប្រាសាទអង្គរវត្ត ត្រូវបានបុព្វបុរសយើងកសាងដោយការគិតគូរអំពីស្ថាបត្យកម្ម និងការផ្សារភ្ជាប់ជាមួយនឹងធម្មជាតិ យ៉ាងច្បាស់លាស់គួរឱ្យស្ញប់ស្ញែង៕ ប្រភព៖ក្រសួងទេសចរណ៍

adverise with khmeread