ចិនចេញច្បាប់ថ្មីហាមឃាត់ប្រជាជនឈ្លើយៗឥតច្បាប់ទម្លាប់ មិនឱ្យធ្វើដំណើរតាមយន្តហោះ និងរថភ្លើង

ចិនបាននិយាយថា ពួកគេនឹងចាប់ផ្តើមអនុវត្តច្បាប់ថ្មីដែលគេហៅថាប្រព័ន្ធប្រវត្តិរូបសង្គមក្នុងការធ្វើដំណើរតាមជើងហោះហើរ និងរថភ្លើង ហើយបញ្ឈប់ប្រជាជនខ្លួនដែលប្រព្រឹត្តិកំហុសឆ្គងពីការធ្វើដំណើរតាមមធ្យោបាយបែបនេះសម្រាប់រយៈពេលពេញមួយឆ្នាំ។​

ប្រជាជនដែលនឹងជាប់ក្នុងបញ្ជីហាមឃាត់នេះ រួមមានអ្នកដែលគេរកឃើញថាបានប្រព្រឹត្តអំពើផ្សេងៗដូចការផ្សព្វផ្សាយពត៌មានមិនពិត អំពីភេរវកម្ម និងបង្កឱ្យមានបញ្ហានៅលើជើងហោះហើរ ដូចគ្នាទៅនឹងអ្នកដែលប្រើប្រាស់សំបុត្រហួសសុពលភាព ឬជក់បារីលើរថភ្លើង។ នេះបើយោងតាមសេចក្តីថ្លែការណ៍ចំនួនពីរ ចេញផ្សាយនៅលើវេបសាយរបស់គណៈកម្មការកំណែទម្រង់និងអភិវឌ្ឍន៍ជាតិចិនកាលពីថ្ងៃសុក្រសប្តាហ៍មុន។

អ្នកដែលត្រូវបានគេរកឃើញថាបានប្រព្រឹត្តកំហុសខាងហិរញ្ញវត្ថុ ដូចជានិយោជកដែលមិនបានបង់ប្រាក់ធានារ៉ាប់រងសង្គម ឬមនុស្សដែលខកខានក្នុងការបង់ប្រាក់ពិន័យ ក៏នឹងប្រឈមមុខផងដែរក្នុងការរឹតបន្តឹងនេះ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយចេញផ្សាយកាលពីថ្ងៃទី២ ខែមីនាកន្លងទៅ៕

adverise with khmeread