កុំចេះតែហ៊ានជាមួយប៉ូលិសអាមេរិក! ដកទូរស័ព្ទលឹបល៎ៗ ស្មានតែដកកាំភ្លើង បាញ់ ២០ គ្រាប់ប្រាវៗស្លាប់ក្នុងថ្លុកឈាមយ៉ាងវេទនា

មន្រ្តីប៉ូលិសនៅក្នុងទីក្រុង Sacramento រដ្ឋកាលីហ្វ័រញ៉ា បានបាញ់សម្លាប់បុរសគ្មានអាវុធក្នុងដៃស្បែកខ្មៅមួយរូបចំនួន ២០គ្រាប់ផ្ទួនៗ ពេលដែលគាត់បែរមុខទៅរកប៉ូលិសដោយគ្រាន់តែកាន់ទូរស័ព្ទមួយគ្រឿងប៉ុណ្ណោះក្នុងដៃនៅខាងក្រោយសួនច្បារក្រោយផ្ទះរបស់ជីដូនរបស់ខ្លួន កាលពីថ្ងៃអាទិត្យសប្តាហ៍មុន។

យោងតាមនាយកដ្ឋានប៉ូលិសប្រចាំទីក្រុង បុរសរងគ្រោះវ័យ ២២ឆ្នាំ ឈ្មោះ Stephan Clark ត្រូវបានគេប្រទះឃើញបំបែកទ្វារកញ្ចក់ឡានមួយគ្រឿងកាលពីយប់ថ្ងៃអាទិត្យកន្លងទៅ។ តម្រួតនៅក្នុងឧទ្ធម្ភាគចក្រមួយគ្រឿងនិយាយថា ពួកគេក៏បានឃើញផងដែរ ថាគាត់បានបំបែកកញ្ចក់ទ្វាររបស់អ្នកជិតខាងរបស់ខ្លួន។

ប៉ូលិសពីររូបបានដេញតាមគាត់ចូលទៅដល់សួនក្រោយផ្ទះរបស់ជីដូនរបស់គាត់ ដែលគាត់កំពុងឈរនៅទីនោះ។ នាយកដ្ឋានប៉ូលិសបាននិយាយថា "ដោយភ័យខ្លាចចំពោះសុវត្ថិភាពរបស់ពួកគេ" ធ្វើឱ្យប៉ូលិសទាំងពីររូបបានបើកការបាញ់ប្រហារ ពេលដែលលោក Clark កាន់វត្ថុមួយដែលពួកគេបានគិតថាជាកាំភ្លើងខ្លីមួយដើម។ ប៉ុន្តែមិនមានកាំភ្លើងដែលត្រូវបានរកឃើញនោះឡើយ។

អ្នកស៊ើបអង្កេតរកឃើញត្រឹមតែទូរស័ព្ទដៃមួយគ្រឿងប៉ុណ្ណោះនៅជិតសាកសពរបស់គាត់ បន្ទាប់ពីគាត់ត្រូវបានបាញ់សម្លាប់។

ជីដូនរបស់ Clark ឈ្មោះ Sequita Thompson បានចោទសួរទៅលើការសម្រេចចិត្តរបស់ប៉ូលិសក្នុងការបាញ់ប្រហារទៅលើចៅប្រុសដែលជាឪពុកក្មេងពីររូបរបស់ខ្លួន ខណៈដែលគាត់បានស្ថិតនៅក្នុងសួនក្រោយផ្ទះរបស់ខ្លួន។ អ្នកស្រីបានប្រាប់ទៅកាសែតក្នុងតំបន់ The Sacramento Bee ថា "ពួកគេមិនគួរធ្វើរឿងដូច្នេះឡើយ"។

ហ្វូងប្រជាជនជាច្រើនបានលើកបដា និងអំពាវនាវឱ្យប៉ូលិសមានការទទួលខុសត្រូវ នៅតាមផ្លូវកាលពីយប់ថ្ងៃចន្ទ ដើម្បីតវ៉ាទៅលើការបាញ់សម្លាប់ Clark។

ម្តាយមីងរបស់បុរសរូបនេះ ឈ្មោះ Shernita Crosby បានចូលរួមក្នុងការហែក្បួនដែលបានរៀបចំដោយក្រុមសកម្មជនឈ្មោះ Black Lives Matter និងបានប្រាប់ទៅវេបសាយ CBS13 ថា គាត់ពិតជា "ឆ្កួតខ្លាំងមែនទែន"។

Clark បច្ចុប្បន្នបានបន្សល់ទុកនូវកូនប្រុសរបស់ខ្លួនចំនួនពីរឱ្យនៅកំព្រា ដែលមានអាយុមួយឆ្នាំ និងបីឆ្នាំ។ នេះបើយោងតាមវេបសាយ Fox40។ បងប្រុសរបស់គាត់ឈ្មោះ Stevante ត្រូវបានក្រុមគ្រួសាររងគ្រោះនិយាយថាបានបន់ស្រន់ឱ្យគាត់ទៅឋានសុគតិភពនៅក្បែរបងប្រុសបង្កើតរបស់គាត់ ដែលត្រូវបានសម្លាប់ផងដែរដោយប៉ូលិសកាលពីប៉ុន្មានឆ្នាំមុន៕


adverise with khmeread