គ្រូចាប់ពស់ឥណ្ឌា ចាប់ខុសបច្ចេកទេស ពស់ចាប់វិញប៊ិះស្លាប់ ពេលកំពុងផ្សាយផ្ទាល់! រឹតតែហួសចិត្តអ្នកឈរមើលនៅក្បែរនោះ...

គ្រូចាប់ពស់ម្នាក់ប៊ិះនឹងស្លាប់ នៅពេលសត្វគាត់ចិញ្ចឹមដោយផ្ទាល់ដៃព្យាយាមរឹតក.របស់គាត់ អំឡុងកម្មវិធីផ្សាយផ្ទាល់មួយក្នុងទីក្រុង Mau ប្រទេសឥណ្ឌា កាលពីថ្ងៃទី ២០ ខែមីនា។

គ្រូចាប់ពស់នោះត្រូវបានរុំលើខ្លួនដោយពស់ថ្លាន់ ហើយដាក់ពីលើ ក របស់គាត់អំឡុងពេលផ្សាយផ្ទាល់លើកម្មវិធីមួយកាលពីថ្ងៃអង្គារ ប៉ុន្ដែពស់នោះបានរឹតគាត់លែងដកកង្ហើមរួច។

បុរសនោះញាក់ទទ្រើត និងដួលទៅនឹងដីនៅរដ្ឋ Uttar Pradesh ប៉ុន្ដែហ្វូងមនុស្សជាច្រើនស្មានថា វាគឺជាការសម្ដែង និងមិនជឿថាបុរសនោះកំពុងមានបញ្ហាទេ។

ភ្លាមៗនោះ បុរសបីនាក់បានទៅជួយគាត់ និងរំដោះគាត់ពីពស់ថ្លាន់នោះ។

ពួកគេបានបញ្ចូនបុរសនោះទៅមន្ទីរពេទ្យរដ្ឋក្នុងស្រុក កន្លែងដែលវេជ្ជបណ្ឌិតព្យាបាល និងក្រោយមកឱ្យបញ្ចូនគាត់ទៅមន្ទីរពេទ្យមួយផ្សេងទៀត៕

adverise with khmeread