adverise with khmeread 1

Shrewsbury ០-៣ Man Utd៖ Chris Smalling, Juan Mata និង​Jesse Lingard ជួយសង្គ្រោះ​ការងារ​របស់លោក Van Gaal បន្តទៀត​

​ក្រុម  Manchester United បាន​ចៀសវាង​បរាជ័យ​ផ្ទួនៗ​ជា​លើក​ទី​បី ដោយសារតែ​ពួកគេ​បំបាក់​ក្រុម Shrewsbury នៅក្នុង​ជុំ​ទី​៦ នៃ​ការប្រកួត FA Cup កាលពី​យប់មិញ​។​

​ក្រុម​បិសាច​ក្រហម​បាន​គ្រប់គ្រង​បាល់​និង​ដាក់​សម្ពាធ​ន៍​ទៅលើ​គូប្រកួត​ពេញ​តង់​ទីមួយ​នៅពេលដែល​កីឡាករ Chris Smailling បំបែក​ពងមាន់​បានសម្រេច​។​

​រីឯ Juan Mata ក៏​រក​គ្រាប់​បាល់​បានដែរ​ដោយ​ការ​ស៊ុត​បាល់ free kick និង​កីឡាករ​វ័យក្មេង Jesse Lingard ធ្វើបាន​គ្រាប់​ទី​បី​ក្នុង​តង់​ទី​ពីរ ដើម្បី​ប​ញ្ចូ​ន​ក្រុម​របស់ខ្លួន​ឡើងទៅ​ជួប​ក្រុម West Ham នៅ​ជុំ​បន្ទាប់​។​

​ក្រុម​របស់លោក Louis van Gaal នឹងត្រូវ​ប្រឈមមុខ​ក្រុម​ញញួរ​ធំ West Ham នៅ​ជុំ​ទី​៦ ប៉ុន្តែ​ដំបូង​ពួកគេ​ត្រូវតែ​កែប្រែ​លទ្ធផល​ជើង​ទី​ពីរ​ជាមួយ​ក្រុម Midtjylland នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ជាមុនសិន មុននឹង​គិតគូរ​បំបាក់​ក្រុម​របស់លោក Slaven Bilić នៅក្នុង​ទឹកដី Old Trafford៕

 

adverise with khmeread

មតិយោបល់