គ្រាន់តែ២ខែដើមឆ្នាំនេះ ភ្ញៀវទេសចរបុកមកលេងថៃជាង ៧ លាននាក់ កើបលុយជាង ៦០ ពាន់លានដុល្លារ ភ្ញៀវចិនខ្ពស់ជាងគេ

ក្រសួងទេសចរណ៍និងកីឡានៃព្រះរាជាណាចក្រថៃរាយការណ៍ពីការមកដល់នៃភ្ញៀវទេសចរ នៅ២ខែដំបូងដើមឆ្នាំនេះ បានកើនដល់ជាង៧លាននាក់។

ក្នុងសន្និសីទសារព័ត៌មានអំពីស្ថិតិនៃការមកដល់របស់ភ្ញៀវទេសចររវាងខែមករានិងកុម្ភៈ លេខាធិការអចិន្ត្រៃយ៍នៃក្រសួងទេសចរណ៍និងកីឡាឈ្មោះ ផានុប៉ុង​ ស៊ុយតារ៉ូន បានបង្ហាញថា មានភ្ញៀវទេសចរអន្តរជាតិជាង ៧,១ លាននាក់អំឡុងពីរខែដំបូងខណៈត្រឹមតែក្នុងខែកុម្ភៈ គេឃើញការមកដល់របស់ភ្ញៀវទេសចរប្រមាណ ៣,៥ លាននាក់។

ភ្ញៀវប្រមាណ ១,២ លាននាក់កាលពីខែមុនគឺជាជនជាតិចិន ដែលបានជ្រើសរើសការដើរលំហែអំឡុងបុណ្យចូលឆ្នាំចិននៅប្រទេសថៃ ដែលជាចំនួនខ្ពស់ថ្មីមួយទៀតនាប៉ុន្មានឆ្នាំចុងក្រោយ។ ក្រុមភ្ញៀវទេសចរផ្សេងទៀតគឺមកពីប្រទេសម៉ាឡេស៊ី រុស្ស៊ី កូរ៉េ ជប៉ុន ឡាវ បារាំង ឥណ្ឌា អាល្លឺម៉ង់ និងសហរដ្ឋអាមេរិក។

ប្រាក់ចំណូលពីទេសចរណ៍ក្នុងខែកុម្ភៈបានកើនឡើងពី ២៣,៧៨ ភាគរយដល់ទៅ ១៩០ ពាន់លានបាត (ជិត ៦០,៨ ពាន់លានដុល្លារអាមេរិក)។ ចំនួនក្នុងអំឡុងពីរខែមកនេះបានកើនឡើងពី ១៧,៤៧ ភាគរយដល់ ៣៨០ ពាន់លានបាត (១២,៤៨ ពាន់លានដុល្លារអាមេរិក)។ គោលដៅទេសចរណ៍ទីពីរក្នុងខេត្តចំនួន ៥៥ នៅប្រទេសថៃក៏កំពុងលេចធ្លោ ជាមួយចំនួនទេសចរមានខ្ពស់នៅខេត្តបុរីរាម ណាខុនណាយុក និងខេត្តឡី៕

adverise with khmeread