លួចខុសគេ!​!​! លួចឥដ្ឋ និងស៊ីម៉ងត៍ ក្នុងវត្ត ព្រះមិនជួយជាប់ខ្នោះ

​ភ្នំពេញ​ ៖​ បុរសម្នាក់លួចឥដ្ឋនិងស៊ីម៉ងត៍ក្នុងវត្តព្រះមិនជួយត្រូវប៉ូលិសវ៉ៃខ្នោះ​កាលពីព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨នេះ នៅក្នុង​វត្ត​ភ្នៀ​ត​សម្ពលី ភូមិ​ស្រែអំពិល សង្កាត់​ស្នោរ ខណ្ឌ​ពោធិ៍​សែន​សែន​ជ័យ រាជធានី​ភ្នំពេញ។

​ប៉ូលិសនិយាយថា ជនសង្ស័យ​​ឈ្មោះ​ ជួប ផល្លា ភេទប្រុស អាយុ២៨ឆ្នាំ ទីលំនៅ​ភូមិ​ប្រយុទ្ធ​ឃុំ​បា​សែត ស្រុក​ប៉ា​លហាល ខេត្តព្រះវិហារ។ ប៉ូលិសចាប់ខ្លួន ពាក់ព័ន្ធ​ទៅ​នឹង​បទល្មើស​ចោរកម្ម​លួចឥដ្ឋ និងស៊ីម៉ងត៍​ ដឹកតាមរថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ​ពណ៌​ស ចំណុះ២តោន​ពាក់​ស្លាក​លេខ ទ -0231ភព3 ។

​ប៉ូលិសបន្តថា​ ដំបូង ជនសង្ស័យ​បាន​បើករថយន្ត​នេះ​ចូលទៅ​លួច​ឥដ្ឋ​ពី​ការដ្ឋាន​សំណង់​ចេតិយ​នៅក្នុង​វត្ត​ខាងលើ ដែល​តាម​ការសន្និដ្ឋាន​ពេល​ចូលទៅ​មេឃ​មិនទាន់​ភ្លៀង​ទេ។ លុះ​ពេល​ពួកចោរ​លើក​ឥដ្ឋ​ និង​ស៊ីម៉ង់​ត៍ ដាក់​ក្នុង​រថយន្ត​រួច ​មេឃ​បានចាប់ផ្ដើម​ធ្លាក់ភ្លៀង ហើយ​ពេល​បើក​ចេញ​ប្រុង​គេចខ្លួន​ដោយសារ​ផ្លូវ​ទើប​ចាក់ដី​ថ្មី​ បណ្ដាល​ឱ្យជាប់ផុង​ទៅមុខ​លែងរួច​ទើប​បែកការតែម្ដង។

​ប៉ូលិសបន្តទៀត ថា នៅលើ​រថយន្ត​នោះ​មាន​ឥដ្ឋ​ប្រមាណ៧០០០ដុំ​ និង​ស៊ីម៉ង់​ត៍ជិត២តោន​។ ក្រោយពី​ប្រជាពលរដ្ឋ​ប្រទះឃើញ​ហើយ​រាយការណ៍​ជូន កម្លាំង​ប៉ូលិស
​ប៉ុស្តិ៍​ស្នោរ​បាន​ចុះទៅ​កាន់​កន្លែងកើតហេតុ។

​ក្រោយ ពេល​នោះបាន​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​ជនសង្ស័យ​ថា​ជា​បក្ខពួកចោរ ប៉ុន្តែ​ក្រោយ​សាកសួរ​ជននេះ​បាន​បដិសេធ​រហូត ហើយ​នៅជាប់​ខ្លួន​ជននេះ​មាន​ថ្នាំញៀន១កញ្ចប់ ហើយប៉ូលិស​ប៉ុស្តិ៍​បាន​កសាង​សំណុំរឿង​បញ្ជូន​ជននេះ​ទៅ​សួរនាំ​បន្ត​នៅ​ផ្នែក​​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចាត់ការបន្ត​​៕

adverise with khmeread