មេភ្លៀងទឹកដក់មុខផ្ទះ​ បុរសម្នាក់បែកគំនិតតខ្សែភ្លើងឆក់ត្រីខុសបច្ចេកទេសស្លាប់

កណ្តាល​ ៖​ មេភ្លៀងទឹកដក់មុខផ្ទះមានត្រីហែល​ បុរសម្នាក់បែកគំនិតតខ្សែភ្លើងឆក់ត្រីខុសបច្ចេកទេសស្លាប់ កាលពី​ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ នៅ​ចំណុច​មុខផ្ទះ​នៅ​ភូមិ​ថ្ម​ស ឃុំ​ភ្នំ​បាត ស្រុក​ពញាឮ ខេត្តកណ្តាល។

​ប៉ូលិសនិយាយថា ជនរងគ្រោះ​ឈ្មោះ ជិន ឌិ​ច ​ភេទ​ប្រុស អាយុ២៨ឆ្នាំ នៅ​ថ្ងៃ​កើត ហេតុ​មុខផ្ទះ​ជនរងគ្រោះ​មាន​ដក់​ទឹក និង​មាន​ត្រី​ ហើយ​ជនរងគ្រោះ​ចង់​ចាប់​ត្រី​នោះ​ធ្វើ ម្ហូប​មិនដឹង​ធ្វើ​យ៉ាង​មេច ក៏មាន​គំនិត ត​ភ្លើងអគ្គិសនី​ដើម្បី​ឆក់​ត្រី​នោះ​។ នៅពេល​កំពុងតែ​ឆក់​សុខ ស្រាប់តែ​ឆ្លង​ចរន្តអគ្គិសនី​បណ្តាលឱ្យ​ឆក់​ជនរងគ្រោះ​ដួល ក្នុង​ទឹក​ស្លាប់ភ្លាមៗ ដោយ​គ្មាន​អ្នកណា​អាចជួយ​សង្គ្រោះ​ទាន់​។

​បន្ទាប់ពី ជនរងគ្រោះ បាន​ស្លាប់​ ក្រុមគ្រួសារ​បាន​រាយការណ៍​មក សមត្ថកិច្ច ដើម្បី​មក​ពិនិត្យ​សាកសព​។ ក្រោយ​ទទួល​ព័ត៌មាន​ភ្លាម សមត្ថកិច្ច​បាន​ចុះ​ទៅដល់ កន្លែង​កើត ហេតុ ហើយ​បាន​ពិនិត្យ​សព​ឃើញថា សាកសព​ជនរងគ្រោះ​ពិតជា​ស្លាប់ ដោយ​ឆក់​ភ្លើង​ពិតប្រាកដ​មែន​៕


 

adverise with khmeread