ដោយសារផែនការរុះរើក្រុមរបស់លោក Jose Mourinho ធ្វើឲ្យកីឡាករឆ្នើមៗមួយចំនួនរបស់ Man Utd គ្រោងនឹងចាកចេញនៅរដូវក្តៅនេះ

លោក Jose Mourinho បាន​បង្កឲ្យមានភាពល្អក់កករ​ជាមួយ​កីឡាករ​មួយ​ចំនួនក្នុងក្រុម Man Utd​ និងបានកើត​មាន​ជាថ្មីទៀតក្នុង​ប៉ុន្មាន​សប្តាហ៍​ខាងមុខនេះ​ ខណៈគ្រូបង្វឹក​លោក Moiurinho គ្រោងនឹង​រុះរើ​ក្រុម​របស់​លោកម្តងទៀត​នៅ​រដូវកាល​នេះ។

កីឡាករ Henrikh Mkhitaryan មិន​អាចរកឱកាស​ចូល​រួមក្រុម​ជម្រើសដំ​បូងនៅ​ពហុកីឡាដ្ឋាន Old Trafford ទេក្រោម​ការដឹកនាំ​របស់គ្រូបង្វឹក​សញ្ជាតិ​ព័រ​ទុយហ្គាល់រូបនេះ ដែលធ្វើ​ឲ្យ​កីឡាកររូបនេះ​ចាកចេញទៅ​ក្លឹប Arsenal កាលពីខែមករា​ ។

Luke Shaw ទំនងជា​ធ្វើ​តាម​ Mkhitaryan បន្ទាប់ពី​មាន​បញ្ហា​ជា​មួយ​លោក Mourinho ម្តងទៀត​ អំឡុង​ពេល​ប្រកួត​ឈ្នះក្រុម Brighton ហើយ​ត្រូវ​បាន​ប្តូរ​ចេញ​នៅពាក់កណ្តាល​តង់។

          យ៉ាងហោចណាស់​មានកីឡាករ​៦នាក់ផ្សេងទៀតក៏គ្រោងនឹងចាកចេញនៅរដូវក្តៅនេះផងដែរ៕

adverise with khmeread