Andrea Pirlo អាចទទួលបានតួនាទីក្នុងក្រុមបង្វឹកជម្រើសជាតិអ៊ីតាលី

Andrea Pirlo អាចនឹង​ទទួលបានតួនាទី​បង្វឹក​ជាមួយ​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី​ ប្រសិន​បើ​​គ្រូបង្វឹកលោក​ Carlo Ancelotti ឬ​លោក Antonio Conte ចូល​កាន់​តំណែង​គ្រូបង្វឹក​ជម្រើស​ជាតិ។

អតីត​ខ្សែបម្រើ​រូបនេះ​ដែល​បានបង្ហាញមុខ​ក្នុង​ក្រុមឈុត​ធំ១១៦លើក​សម្រាប់ក្រុម​អ៊ីតាលី អំឡុង​អាជីពដ៏ត្រចះត្រចង់របស់ខ្លួននោះ​មិនទាន់​មាន​ការ​ងារធ្វើ​នៅឡើយ​ទេ​ បន្ទាប់ពី​សម្រេចចិត្ត​ចូល​និវត្តកាលពីដំណាច់រដូវកាល​មុន។

កាសែត Gazzetta dello Sport បាន​លើកឡើង​ថា Pirlo ចង់វិលត្រឡប់​ទៅ​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី​ ប្រសិន​បើ​លោក Ancelotti ឬលោក Conte ចូល​ដឹកនាំ​ក្រុមជម្រើស​ជាតិ​មែន។

          Pirlo ធ្លាប់ធ្វើ​ការងារ​ក្រោម​ការដឹកនាំ​របស់លោក Ancelotti នៅ​ក្លឹប AC Milan ស្របពេល​លោកក៏ពេញចិត្តនឹង​ពេលវេលា​របស់ខ្លួន​ជាមួយ​លោក Conte ផងដែរ​ អំឡុង​ពេល​លោកដឹកនាំ​ក្រុម Juventus និង​ក្រុម​ជម្រើសជាតិ​អ៊ីតាលី៕

adverise with khmeread