លោក Gareth Southgate: នេះគឺជាឱកាសចុងក្រោយសម្រាប់ក្រុមអង់គ្លេសស្វែងរកចំណាត់ថ្នាក់សម្រាប់វើលខាប់២០១៨

          គ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេសលោក Gareth Southgate បាន​ប្រាប់​កីឡាករ​អង់គ្លេស​ថា ពួកគេ​ត្រូវតែ​ឈ្នះ​ពីរប្រកួត​ទៀតដើម្បី​ទទួលបាន​កៅអី​នៅ​វើលខាប់​។

          គ្រូបង្វឹក​រូបនេះបាន​ព្រលយ​ពាក្យ​ថា អ្នកចាំទី Jordan Pickford នឹង​ក្លាយ​ជា​អ្នក​ចាំទី​ជម្រើសទី​១ និងក៏ព្រមាន​ថា​ Jack Wilshere ជិត​អស់​ពេលវេលា​ហើយ។ ខ្សែបម្រើ​ក្លឹប Arsenal រូបនេះ​ ដែល​មិនបាន​លេងក្នុង​ក្រុមជម្រើសជាតិចាប់តាំងពី​ព្រឹត្តិការណ៍ Euro 2016 មកនោះ មិនបាន​ធ្វើ​ដំណើ​រទៅ​ប្រទេសហូឡង់​ទេ បន្ទាប់ពី​មាន​បញ្ហា​របួស​។

          លោក Southgate ចង់បាន​លទ្ធផលល្អក្នុងការប្រកួត​មិត្តភាព​ជាមួយ​ក្រុម​ហូឡង់និង​ក្រុម​អ៊ីតាលី​នៅ​ថ្ងៃអង្គារ ខណៈ​ពេល​លោកនឹង​សម្រេចថា តើ​ត្រូវ​ជ្រើសរើស​យកកីឡាកររូប​ណាខ្លះ​សម្រាប់ព្រឹត្តិការណ៍​វើលខាប់។

លោក Southgate បាននិយាយថា “ Wilshere ជា​កីឡាករ​វ័យ​ក្មេងដែល​វិលត្រឡប់​មកវិញ បន្ទាប់ពី​មាន​បញ្ហា​របួស​។ ការវិវឌ្ឍរបស់​ Wilshere កាល​ពីឆ្នាំ​មុន​គឺពិតជា​គួរឲ្យ​កត់សម្គាល់”៕

adverise with khmeread