សែលកាតប្រកាសពីដៃគូក្រុមហ៊ុនទូរស័ព្ទថ្មីក្នុងឱកាសចូលឆ្នាំខ្មែរ

ភ្នំពេញ ថ្ងៃទី 23  មីនា  ឆ្នាំ 2018 - ទូរស័ព្ទទំនើបរបស់ហុងកុង ម៉ាក Bluboo ចាប់ដៃគូសហការ ជាមួយក្រុមហ៊ុនសែលកាត  ចាប់ផ្តើមលក់ក្នុងទីផ្សារប្រទេសកម្ពុជា ជាមួយជម្រើសទូរស័ព្ទ ទំនើបជាច្រើនម៉ូដែល ដែលមានតម្លៃសមរម្យបំផុត។  ទូរស័ព្ទ Bluboo នាំចូលដោយក្រុមហ៊ុន WR INTERNATIONAL MOBILES Co.,Ltd  ។  កម្មវិធីសម្ពោធទូរស័ព្ទ Bluboo ជាមួយសែលកាត គឺ មានរយៈពេល 3 ថ្ងៃ ចាប់ពីថ្ងៃ 23 ដល់  ថ្ងៃ 25 មីនា នៅមុខការិយាល័យកណ្តាលសែលកាត ដែលមានលក់ទូរស័ព្ទ Blubooម៉ូដែលចុងក្រោយជាច្រើនដូចជា ម៉ូដែល Bluboo Dual ដែលមានការពេញចិត្តពីអតិថិជនជាច្រើនតាមរយៈ ការ review។

ទូរស័ព្ទ Bluboo Dual ត្រូវបានគេសរសើរមិនដាច់ពីមាត់ ពីកាមេរ៉ាភ្លោះខាងក្រោយ ដែលបំពាក់ដោយកាមេរ៉ា Sony IMX135 sensor ដែលមានទំហំ 13 megapixel។ កាមេរ៉ាភ្លោះ មានកាមេរ៉ា 2-megapixel បន្ថែមទៀត ដែលធ្វើឲ្យអ្នកប្រើ ទទួលបានបទពិសោធន៍ថ្មីជាមួយកាមេរ៉ាកាន់តែពិសេស។ មិនតែប៉ុណ្ណោះ កាមេរ៉ាភ្លោះខាងក្រោយនេះមានទំហំ 5.5 inch ជាមួយនឹង FHD resolution។ ទាំងអស់នេះហើយ ទើបធ្វើឲ្យអ្នកប្រើប្រាស់រីករាយជាមួយ ការថតរូបជាមួយបទពិសោធន៍ថ្មី។

ទូរស័ព្ទ Bluboo Dual មានលក់ក្នុងតម្លៃ $119 ព្រមទាំងទទួលបាន  case screen អាវយឺត i-Ring  Bluetooth Speaker លេខពិសេស និងអ៊ីនធើណិតឥតគិតថ្លៃ  48GB (8GB ក្នុងមួយខែក្នុងអំឡុងពេល 6 ខែពេញ) ឥតគិតថ្លៃពីសែលកាត។

ទូរស័ព្ទ Bluboo ម៉ូដែលផ្សេងទៀត ដូចជា Bluboo D1  និង Bluboo D2 ក៏មានលក់ក្នុងតម្លៃពិសេសផងដែរ។ សម្រាប់ព័ត៌មានពីម៉ូដែលទូរស័ព្ទ សូមចូលទៅកាន់ http://bluboohk.com/ លោក  Jee Kee Lim នាយកផលិតផលរបស់សែលកាត បានលើកឡើង ការចាប់ដៃគូសហការ ជាមួយ Bluboo នេះ អាចឲ្យប្រជាជនកម្ពុជាអាចមានលទ្ធភាពប្រើប្រាស់ទូរស័ព្ទទំនើបបានកាន់ តែ ច្រើនជាងមុនក្នុងតម្លៃពិសេស និងទទួលបានបទពិសោធន៍នៃការប្រើប្រាស់អ៊ីនធើណិត 4G របស់យើង។

ទូរស័ព្ទ Bluboo  មានការពេញចិត្តពីអតិថិជនជាច្រើនក្នុងពិភពលោក ហើយយើងពិតជារីករាយយ៉ាងខ្លាំង ដែលទូរស័ព្ទនេះមានវត្តមានក្នុងប្រទេសកម្ពុជា និងលក់ក្នុងតម្លៃ    សមរម្យបំផុត  ព្រមទាំងទទួលបានអ៊ីនធើណិតឥតគិតថ្លៃ 6ខែ ពីសែលកាត។

សម្រាប់អ្នកដែលចាប់អារម្មណ៍កម្មវិធីនេះ អ្នកអាចចូលរួមកម្មវិធីសម្ពោធនៅមុខការិយាល័យ កណ្តាលសែលកាត  ចាប់ពីម៉ោង 8:30ព្រឹកដល់ម៉ោង 6:30 យប់ ចាប់ពីថ្ងៃ 23 ដល់ថ្ងៃ 25 

មីនា។

សម្រាប់ព័ត៌មានបន្ថែម តេទៅ 812 ឬចូលទៅ គេហទំព័រសែលកាត  http://www.cellcard.com.kh      

adverise with khmeread