adverise with khmeread 1

​ប្រធាន​ក្លឹប Lazio អះអាងថា Felipe Anderson នឹងចូលរួម​ជាមួយ​បិសាច​ក្រហម​ក្នុងតម្លៃ ៤៧ លាន​ផោន

​ក្រុម Manchester United នឹង​ទិញ​ខ្សែបម្រើ​ប្រយុទ្ធ​សញ្ជាតិ​ប្រេ​ស៊ី​ល​កីឡាករ Felipe Anderson នៅ​រដូវក្តៅ​ខាងមុខ នេះ​បើ​យោងតាម​ប្រធាន​ក្លឹប Lazio លោក Claudio Lotito​។​

​តារា​ឆ្នើម​វ័យ ២២ ឆ្នាំ​រូបនេះ​ធ្លាប់​ជាក់​ទាក់ទង​ការផ្ទេរ​កម​កាន់​ទឹកដី Old Trafford កាលពី​ខែមករា ប៉ុន្តែ​គាត់​បាន​បន្ត​ស្នាក់​នៅក្នុង​ទីក្រុង​រ៉ូម​ដោយសារ​កិច្ច​ព្រម​ព្រៀម​មិនអាច​លេច​ជា​រូបរាង​បាន​។​

​នាយក​បាល់ទាត់​ក្លឹប​លោក Igli Tare កាលពីពេល​ថ្មី​នេះ បាន​អះ​អា​ថា ពួកគេ​បាន​បដិសេធ​សំណើ ៥០ លាន​យ៉ូ​រ៉ូ​ពី​បិសាច​ក្រហម​កាលពី​រដូវ​កាល​មុន ដោយសារ Lazio ចង់បាន​ច្រើនជាង​នេះ​។​

​គាត់​បាន​និយាយថា "​យើង​បាន​បដិសេធ​តម្លៃ ៥០ លាន​យ៉​រ៉ូ (៣៧,៦ លាន​ផោន​) ពី​ការស្នើ​របស់ Manchester United កាលពី​ថ្ងៃទី ២៧ ខែសីហា ហើយ​គ្មានអ្វី​ផ្លាស់ប្តូរ​ឡើយ​ចាប់តាំងពី​ថ្ងៃនោះ​"​។​

​វា​ហាក់ដូចជា​បិសាច​ក្រហម​បានធ្វើការ​ប្រមាញ់​ម្តងទៀត ជាមួយ​ប្រធាន​ក្លឹប​លោក Lotito បាន​លាតត្រដាង​ថា​ក្លឹប​បាន​យល់ព្រម​កិច្ចព្រមព្រៀង​ដែលមាន​តម្លៃ​ប្រហែល ៤៦,៩ លាន​ផោន​។​

​លោក​បាន​ប្រាប់​សារព័ត៌មាន Calciomercato របស់​អ៊ីតាលី​ថា "Felipe Anderson នឹង​ផ្លាស់​ទៅ Manchester United ក្នុងតម្លៃ ៦០ លាន​យ៉ូ​រ៉ូ​នៅ​រដូវ​កាល​ក្រោយ​"​។​

"​ខ្ញុំ​បាន​ទិញ Felipe ត្រឹមតែ ៨ លាន​យ៉​រ៉ូ​ប៉ុណ្ណោះ ឥឡូវ​ខ្ញុំ​លក់​គេ​បាន ៦០ លាន​យ៉​រ៉ូ​!"​។​

​កីឡាករ Anderson ត្រូវបាន​គេ​រំពឹងទុក​ថា នឹង​ក្លាយជា​តារា​កំពូល​ក្នុង​ពេលអនាគត​បន្ទាប់​ពី​បង្ហាញខ្លួន​ជា​លើកដំបូង​ឲ្យ​ជម្រើសជាតិ​ប្រេ​ស៊ី​ល​កាលពី​ឆ្នាំ​មុខ​។​

​ខ្សែបម្រើ​ប្រយុទ្ធ​ស្លាប​រូបនេះ​បា​នរក​គ្រាប់​បាល់​ចំនួន ៧ គ្រាប់​ហើយ​ឲ្យ​ក្រុម Lazio ក្នុង​រដូវ​កាល​នេះ និង​កាលពី​រដូវ​កាល​មួយទៀត​រូបគេ​ក៏​រកបាន ១១ គ្រាប់​ដែរ​ក្នុងនាម​ជា​ខ្សែបម្រើ​៕

adverise with khmeread
ប្រភព៖ ថកស្ប៉ត

មតិយោបល់