មិនបាច់លុបកម្មវិធី Facebook ពីលើទូរស័ព្ទដៃទេ អនុវត្តគន្លឹះ ៤ ចំណុចនេះ Facebook លែងមានអីមកតាមដានសកម្មភាពលើអ៊ីនធឺណេតរបស់អ្នកទៀតហើយ

បន្ទាប់ពី Facebook រងការរិះគន់យ៉ាងដំណំរឿងរំលោភសិទ្ធិឯកជនរបស់អ្នកប្រើប្រាស់របស់ខ្លួន ដោយលួចប្រមូលទិន្នន័យឱ្យទៅក្រុមហ៊ុនប្រឹក្សាយោបល់អង់គ្លេស Cambridge Analytica រួចមក មនុស្សម្នាក់ចាប់ផ្តើមនាំគ្នាផ្អើលចង់លុបចោលកម្មវិធី (App) Facebook លើទូរស័ព្ទរបស់ពួកគេចោល។ ប៉ុន្តែទោះបីលុបចោលយ៉ាងណាក៏មិនអាចចៀសផុតពីការលបលួចប្រមូលទិន្នន័យពីសំណាក់ Facebook បានដែរ ដោយសារក្រុមហ៊ុនេះបានដាក់កូដសម្ងាត់ពិសេសជាច្រើន និងជាពិសេសប្រើដៃទី៣ គឺកម្មវិធីរាប់ពាន់ទៀត ដើម្បីជួយខ្លួនប្រមូលព័ត៌មានពីអ្នកប្រើប្រាស់​ដើម្បីងាយស្រួលឱ្យបណ្តាញពាណិជ្ជកម្មរបស់ខ្លួនស្រួលវាយលុកទីផ្សារឱ្យចំចំណង់ចំណូលចិត្តអ្នកប្រើប្រាស់នីមួយៗ។

ឥឡូវដើម្បីកុំឱ្យ Facebook តាមដានរាល់សកម្មភាពលើអ៊ីនធឺណេតរបស់លោកអ្នក និងលួចប្រមូលទិន្នន័យរបស់អ្នកឱ្យទៅភាគីទី៣ សូមអនុវត្តគន្លឹះខាងក្រោម៖

១. សម្រាប់ iOS
ប្រសិនបើលោកអ្នកមានទូរស័ព្ទ iPhone និង iPad គឺងាយស្រួលណាស់។ ចូលទៅកាន់ Settings => Privacy => Advertising។ ពេលចុចរួច អូសមួយឆ្វាច់លើប៊ូតុង "Limit Ad Tracking" ឱ្យចេញពណ៌បៃតង ជាការស្រេច។

២. សម្រាប់ Andriod
ដំណើរការរបស់វាស្រដៀងនឹង iOS ដែរទេ។ បើក Settings => Accounts and Sync => Google បន្ទាប់មកយកពាក្យ Ads ហើយចុងក្រោយ គឺចុចលើពាក្យ "Opt Out of Interest Based Ads" ជាការស្រេច។

៣. សម្រាប់ Browser Settings
ប្រសិនបើលោកអ្នកកំពុងប្រើប្រាស់អ៊ីនធឺណេតលើ Google Chrome សូមចូលទៅ Settings នៅស្តាំដៃ (ក្រោម Menu)។ រួចហើយចុចលើពាក្យ Advanced បន្ទាប់មកចូលទៅមើលក្នុង Privacy នៅខាងក្រោម។ បន្ទាប់មកទៀតចុចលើ "Send a do not track request with your browsing traffic" រួចហើយវានឹងលោតផ្ទាំង Do Not Track ហើយចុចពាក្យ Confirm ជាការស្រេច។

៤. សម្រាប់កម្មវិធី Facebook លើទូរស័ព្ទដៃ
ចូលទៅ Settings រួចចុចពីលើពាក្យ Ads នៅខាងឆ្វេងដៃនៃ Menu លើស្គ្រីន។ នៅក្រោម Ad Settings នោះ សូមចុចលើពាក្យ "Ads on apps and websites off of the Facebook Companies"។ រួចហើយអូសចុះក្រោម ចុចយកពាក្យ "No" ជាការស្រេច។

* App ដែលត្រូវប្រយ័ត្ន និងគួរកុំ Download មានដូចក្នុងរូបភាពខាងក្រោម៖

adverise with khmeread