​ឃាត់មន្រ្តីយោធា ២ នាក់ប្រើប្រាស់កាំភ្លើងខុសច្បាប់ និងលុយខ្មៅ

​ភ្នំពេញ​ ៖ កម្លាំងសមត្ថកិច្ចខណ្ឌឫស្សីកែវ សហការជាមួយកម្លាំងប៉ូលិសប៉ុស្តិ៍ រដ្ឋបាលឫស្សីកែវ បានដាក់គោលដៅត្រួតពិនិត្រអាវុធជាតិផ្ទុះ បានឃាត់ខ្លួនបុរស២នាក់ ដកហូតបានអាវុធខ្លី១ដើម លុយដុល្លារសុទ្ធ​,​ លុយដុល្លារខ្មៅមួយចំនួន និងម៉ូតូ១គ្រឿងកាលពីវេលា ម៉ោង១២ និង​១០នាទី យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ ជាតិលេខ៥ មុខរោងចក្រទឹកដោះគោ ក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ​។

​សមត្ថកិច្ចនិយាយថា​  ជនសង្ស័យទី១-ឈ្មោះ ឡូត ហេង ​ឈ្មោះហៅក្រៅ អាម៉េង ភេទប្រុស  ជនជាតិខ្មែរ អាយុ២៩ឆ្នាំ ​មុខរបរ មន្រ្តីយោធា(ម្ចាស់អាវុធនិងលុយខ្មៅ) ស្នាក់នៅផ្ទះជួលម្តុំ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ​ មានស្រុកកំណើតភូមិរោទ៍ ឃុំញារ ស្រុកកំពុងរោទ៍ ខេត្តស្វាយរៀង និងជនសង្ស័យទី២ -ឈ្មោះ សន  ប៊ុនថេង ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅផ្ទះជួលភូមិឃ្លាំង សង្កាត់-ខណ្ឌឫស្សីកែវ ​មុខរបរយោធា​(ជាអ្នកកាន់អាវុធ)។

​សម្ភារៈដកហូតរួមមាន៖ ១-អាវុធខ្លីជ៍រប្រើហ្គាសមួយដើម, ២-ប្រាក់ដុល្លារខ្មៅចំនួន១៥សន្លឹក, ៣-ប្រាក់ដុល្លារចំនួន១០៨០ដុល្លារ, ៤-ប្រាក់ខ្មែរចំនួន២៥០០០រៀល, ៥-ម៉ូតូមួយគ្រឿងម៉ាក SZ ពណ៌ស.ក្រហម ពាក់ស្លាកលេខភ្នំពេញ1BW-8627 និង​៦-អត្តសញ្ញាណបណ្ណយោធា២សន្លឹក។

​សមត្ថកិច្ចបន្តថា ក​ម្លាំងសមត្ថកិច្ចខណ្ឌ សហការជាមួយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ឫស្សីកែវ បានដាក់គោលដៅ ត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅចំណុចកើតហេតុខាងលើ (យកទិសដៅពីត្បូងទៅជើង​)។ ស្រាប់តែឃើញបុរស២ នាក់ជិះម៉ូតូមួយគ្រឿងមួយម៉ាក FZ ពណ៌ក្រហមលាយស ពាក់ស្លាក់លេខ ភ្នំពេញ 1BW- 8627 ជិះគ្នា២នាក់ អត់មួក អត់កញ្ចក់ ដោយមានការសង្ស័យកម្លាំងប៉ូលិស បានឆែកកឆេរទៅលើខ្លួនប្រាណ ក៏បានប្រទះឃើញអាវុធខ្លីមួយដើមប្រភេទ ប្រើហ្គាស់ រួចសមត្ថកិច្ចឃាត់ខ្លួនរួមទាំងម៉ូតូ១គឿង និងលុយខ្មៅ មួយចំនួននិងលុយដុល្លាសុទ្ធមួយចំនួន​។

​បន្ទាប់មកបាននាំខ្លួនមកប៉ុស្តិ៍រដ្ឋបាលឫស្សីកែវ ធ្វើកំណត់ហេតុ បញ្ជូនបន្តទៅអធិការដ្ឋានប៉ូលិស ខណ្ឌឫស្សីកែវ ចាត់កាតាមនីតិវិធីច្បាប់៕
 

adverise with khmeread