តុក្កតា The Simpsons កំពុងធ្វើឱ្យមនុស្សកាន់តែចម្លែកចិត្តនឹងការទស្សន៍ទាយអនាគតរបស់វា!

ការទស្ស​ន៍ទាយអនាគតរបស់តុក្កតា The Simpsons គឺកំពុងធ្វើឱ្យមនុស្សមានការចម្លែកចិត្តយ៉ាងខ្លាំង។

ដូចក្នុងវគ្គមួយក្នុងតុក្កតា ដែលមានអាយុកាល ១៨ ឆ្នាំមកហើយនោះ ធ្លាប់ទាយថា Donald Trump ក្លាយជាប្រធានាធិបតី។

ចំណែកឯ អូឡាំពិករដូវរងា ឬក៏ការទិញយកក្រុមហ៊ុន Disney-Fox និងកាលកំណត់ថ្ងៃស្លាប់របស់ Stephen Hawking សុទ្ធតែដូចនឹងអ្វីដែលតុក្កតា The Simpsons បានទស្សន៍ទាយទាំងអស់។

ឥឡូវវារឹតតែចម្លែកថែមទៀត និងគួរឱ្យសង្ស័យបំផុត។ ហើយគេកាន់តែឆ្ងល់ថា អ្នកសរសេររឿងតុក្កតានេះដឹងនូវអ្វីដែលពួកគេមិនដឹងឬយ៉ាងណា?

ចុងក្រោយបំផុតនៅក្នុងរឿងរ៉ាវកើតឡើងចម្លែកទាំងនេះគឺស្របគ្នាជាមួយនឹងការក្ស័យធុននៃហាងតុក្កតា Toys R 'Us ។

ក្នុងឆ្នាំ ២០០៤ ក្នុងវគ្គ "Marge vs. Singles, Seniors, Childless Couples and Teens, and Gays" បង្ហាញក្រុមមនុស្សវ័យជំទង់មិនពេញចិត្តនឹងក្រុមហ៊ុន Springfield ហើយនាំគ្នាវាយកម្ទេចរបស់ក្មេងលេងទាំងអស់នៅក្នុងទីក្រុង។

ហើយពួកគេបានហែករូបសំណាកវីរបុរសនៃគំនូរជីវចលអេកូ និងដុតសម្ភារៈក្មេងលេង និងបំផ្លាញសញ្ញា "កូនក្មេងនៅលេង" ប៉ុន្តែគ្រាដ៏សំខាន់នេះបានកើតឡើងនៅពេលអ្នកចាក់ស្រាក្នុងបារ លោក Moe Szyslak ឡើងជាន់លើស្លាកហាង Toys 'R' Us ហើយធ្វើឱ្យអក្សរ R បែរមកត្រូវធម្មតាវិញ ដែលជាទូទៅអក្សរនេះគឺគេដាក់បញ្ច្រាស់ទិស៕

adverise with khmeread