ឥណ្ឌូនេស៊ីរកឃើញ "ស្តេចពស់វែក" ធំចង់ប៉ុនមនុស្ស ឃើញហើយញាក់សាច់!

ប៉ុន្មានខែកន្លងមកនេះ វីដេអូនៃស្ដេចពស់វែកយក្សរកឃើញដោយបុរសម្នាក់ក្នុងកណ្ដាលទីក្រុងជ្វា ខេត្តជ្វា ប្រទេសឥណ្ឌូនេស៊ី កំពុងល្បី និងធ្វើឱ្យអ្នកលេងអ៊ីនធឺណេតដេកមិនលក់ពេញពិភពលោក។

រូបភាពទាំងនោះផុសកាលពីថ្ងៃចន្ទដោយអ្នកលេងហ្វេសប៊ុកម្នាក់ឈ្មោះ Made Dwi Sudarmawan ហើយមានអ្នកស៊ែររហូតដល់ទៅ ២ ម៉ឺនដង។

ក្នុងផុសនោះគេសរសេរថា ស្ដេចពស់វែកនោះមកពី Kalimantan ហើយទំហំរបស់ស្ទើរតែប៉ុនមនុស្សទៅហើយ។

មនុស្សមួយចំនួនគិតថាវាគឺជារូបភាពកាត់ត ប៉ុន្ដែ Amir Hamidy ប្រធានមណ្ឌលស្រាវជ្រាវជីវសាស្រ្តនៅ LIPI Biology Research Center បាននិយាយថា វាគឺជាការពិត។

គាត់និយាយថា "ខ្ញុំគិតថាវាគឺជាការពិត។ ពស់នេះ គឺជាស្ដេចពស់វែក ឈ្មោះអង់គ្លេសគេហៅវាថា Ophiophagus hannah ជាប្រភេទពស់វែងជាងគេលើលោក ហើយវាអាចមានប្រវែងពី ៥ ទៅ ៦ ម៉ែត្រឯណោះ"៕

adverise with khmeread