ដូចខ្វះរបស់លួច, លួចកៅអីរថយន្តត្រូវប៉ូលិសឃាត់ខ្លួន

​ភ្នំពេញ​ ៖​ ប៉ូលិសប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុង ករណីអំពើលួចយកកៅអីឡាន នៅចំណុចឃ្លាំងដាក់ឥវ៉ាន់គ្រឿងរថយន្ត ផ្លូវបេតុង ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខនៅថ្ងៃទី២៣ មីនា ២០១៨ វេលាម៉ោង០៨​។

​ប៉ូលិសនិយាយថា ជនសង្ស័យ ឈ្មោះ សាម បញ្ញា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរទិញនិងលក់អេតចាយ ស្នាក់នៅស្តង់អេតចាយ ផ្លូវ១៩៨០ ភូមិភ្នំពេញថ្មី ​សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (មានសារធាតុញៀន)​។

​ចំណែក ជនរងគ្រោះ ឈ្មោះ តាវ គឹមជរ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ ១CEOC1 ផ្លូវ៩៣ ភូមិផ្សារតូច សង្កាត់ទួកសង្កែ ខណ្ឌឬស្សីកែវ​។
សម្ភារៈបន្សល់ទុក ម៉ូតូចំនួន០១គ្រឿង ម៉ាកស្មាស់ស៊េរីចាស់ ពាក់ស្លាកលេខ 1AM-4440 និងកៅអីរថយន្តចំនួន០១​។

​ប៉ូលិសបន្តថា​ ដំបូងជនរងគ្រោះបានទទួលព័ត៌មានថា នៅចំណុចកើតហេតុ មានជនសង័្សយម្នាក់ បានលួចយកកៅអីរថយន្ត​។ ក្រោយពីទទួលព័ត៌មាន ជនរងគ្រោះបានមកដល់ចំណុចកើតហេតុ នាំខ្លួនជនសង្ស័យរួមទាំងវត្ថុតាង ប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍ភ្នំពេញថ្មីធ្វើការសាកសួរ និងបានដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង​។

​បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋានប៉ូលិសខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី​៕

adverise with khmeread