បន្ទាយកងកម្លាំងមួកខៀវកម្ពុជានៅប្រទេសម៉ាលីត្រូវក្រុមឧទ្ទាមវាយប្រហារ

ម៉ាលី​ ៖​ សេចក្តីរាយការណ៍នាព្រឹកថ្ងៃទី២៤ មីនា ឆ្នាំ២០១៨នេះ បានឱ្យដឹងថា បន្ទាយកងកម្លាំងមួកខៀវកម្ពុជា នៅប្រទេសម៉ាលី រងការវាយប្រហារដោយគ្រាប់ផ្លោងកាលពីថ្ងៃទី២២ មីនា ២០១៨កន្លងទៅនេះ ​ដោយក្រុមឧទ្ទាម ប៉ុន្តែគ្មានអ្នករបួសនោះទេ។

​ការវាយប្រហារនេះ បណ្ដាលឱ្យបន្ទាយកងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជាចំនួន២ខ្នង នៅតំបន់ ​​Kidal ប្រទេសម៉ាលី គឺបានឆេះទាំងស្រុង និងមានការខូចខាតនូវទ្រព្យសម្បត្តិមួយចំនួន៕

 

adverise with khmeread