adverise with khmeread Untitled 1

ចាប់​បុរស​ម្នាក់​តាម​ដីកា​ពីបទ​រក្សា​គ្រឿងញៀន​

    កណ្ដាល​៖ ប៉ូលិស​ស្រុក​កណ្តាលស្ទឹង​បាន​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​២២​កុម្ភ​:២០១៦​តាម ដីកា​របស់​សាលាដំបូង​ខេត្តកណ្ដាល​ពីបទ​រក្សា​គ្រឿងញៀន​ខុសច្បាប់​នៅ​ចំណុច ភូមិ​ព្រែកស្លែង ឃុំ​ព្រែកស្លែង​.​ស្រុក​ណ្ដា​ល​ស្ទឹង​ខេ​ត្ក​កណ្តាល​។​កម្លាំង​ជំនាញ​បាន​ស្រាវជ្រាវ​ស៊ើបអង្កេត​ចាប់ខ្លួន​តាម​ដីកា ០១​នាក់​ដោយ​កិច្ចសហការ​ជាមួយ​ប៉ុស្តិ៍​ព្រែកស្លែង​។​

     ប៉ូលិស​បាន​ឲ្យ​ដឹងថា ជនជាប់ចោទ​ឈ្មោះ​ពេជ្រ គំនិត​(​ណុ​យ​)​ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ បច្ចុប្បន្ន​រស់នៅ​ភូមិ​ព្រែកស្លែង​ឃុំ​ព្រែកស្លែង ស្រុក​កណ្តាលស្ទឹង​ខេត្តកណ្ដាល​។​

     ប៉ូ​កុប​ន្រ​ថា ការចាប់ខ្លួន​យោងតាម​ដីកា​លេខ​៖៨៧០ ចុះ​ថ្ងៃទី​០៦.១១.២០១៥ ចៅក្រម​ស៊ើបសួរ​អ៊ី ម៉ា​ណូ​កា ពីបទ​រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ប្រព្រឹត្ត​នៅ​ភូមិ​ពន់​ចាន ឃុំ​ព្រែកស្លែង ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្តាល  កាលពី​ថ្ងៃទី​០៤.០៦.២០១៥​។​

    ក្នុងករណី នេះ​សមត្ថកិច្ច​កំពុង​បន្ត​ចាត់ការ​តាម​នីតិវិធី ៕​

adverise with khmeread

មតិយោបល់