អាហារ ៩ ប្រភេទ ជួយពន្លឿនការព្យាបាល ឆ្អឹងបាក់ ឬ ប្រេះ

អ្នកទាំងអស់គ្នាដែលមានបាក់ឆ្អឹក ឬប្រេះឆ្អឹង នឹងជួបប្រទះវិបត្តិច្រើនរួមមានឈឺចាប់ លែងសូវមានសេរីភាពក្នុងការដើរហើរ និងរមាស់ក្រោមកន្លែងបង់រុំជើង។ល។ អាយុរបស់អ្នក ស្ថានភាពបាក់ឆ្អឹង និងរាល់ប្រភេទបាក់ឆ្អឹងទាំងអស់អាចពន្លឿនការព្យាបាលបាន ប្រសិនបើអ្នកសម្រាកបានគ្រប់គ្រាន់ និងទទួលយកសារធាតុចិញ្ចឹមអាហារគ្រប់ប្រភេទ។

ហើយខាងក្រោមនេះ គឺជាអាហារសម្រាប់ពន្លឿនការព្យាបាលការប្រេះឆ្អឹង ឬបាក់ឆ្អឹង។

១. ទឹកដោះគោជូរ ឬ យ៉ាអួ

២. វីតាមីន C ពីផ្លែក្រូច ក្រូចឆ្មា គីវី និងបន្លែបៃតង

៣. វីតាមីន D ពីត្រីស្បៃកា (Mackerel) និងត្រីធូណា (Tuna) និងការបរិភោគស៊ុតជាប្រចាំ

៤. វីតាមីន K ពីបន្លែស្លឹកខាត់ណា និងស្ពៃក្ដោប។

៥. ប៉ូតាស្យូមពីផ្លែបឺរ សណ្ដែកសៀង ត្រីធូណា ។ល។

៦. ម៉ាញ៉េស្យូមពីល្ពៅ ស្វាយចន្ទី ស្ពៃស្ពីណាច់ គ្រាប់អាល់ម៉ុង។ល។

៧. ជាតិដែកពីសាច់ក្រហម និងបសុបក្សី។ល។

៨. ជាតិស័ង្កសីពីអយស្ទ័រ ក្ដាម មាន់ និងយ៉ាអួ។

៩. ប្រូតេអ៊ីនពីសាច់សុទ្ធគ្មានខ្លាញ់ ត្រី ទឹកសណ្ដែកសៀង និងគ្រាប់ធញ្ញជាតិ៕

adverise with khmeread