adverise with khmeread 1

Barcelona បិទមាត់​គ្រូបង្វឹក​នៅ Premier League ដែល​តែងតែ​រអ៊ូ​ពី​ការប្រកួត​ច្រើន

​ប្រសិនបើ Manchester City, Liverpool និង Arsenal កំពុងតែ​ព្រួយបារម្ភ​ពី​ការប្រកួត​ខាងមុខ​ច្រើន អ​ញ្ជឹ​ង​ពួកគេ​គួរតែ​មើល​គំរូ​ក្រុម Barcelona វិញ​ម្តង​។​

​ដោយ​ការឈប់​សម្រាក​ប៉ុន្មាន​ថ្ងៃ​ក្នុង​ថ្ងៃបុណ្យ​ណូអែល​និង​ការប្រកួត​បាល់ទាត់​ក្នុងស្រុក ក្លឹប​យក្ស​មកពី​អេ​ស្ប៉ា​ញ​មួយ​នេះ​បាន​លេង​ការប្រកួត​រៀងរាល់​សប្តាហ៍​និង​រៀងរាល់​ពាក់កណ្តាល​សប្តាហ៍​ចាប់តាំងពី​ចុងខែ​សីហា​មកម្ល៉េះ​។​

​នេះ​គឺ​រួមបញ្ចូល​ការប្រកួត La Liga, Copa del Rey និង Champions League ប៉ុន្តែ​មិនបាន​រាប់បញ្ចូល​ដំណើរ​ទៅ​ប្រទេស​ជប៉ុន​ដើម្បី​លេង​ការប្រកួត FIFA Club World Cup ទេ​។​

​ម្តង​ទៀតហើយ ដែល​កាលវិភាគ​ការប្រកួត​របស់​ក្រុម​អ្នកមាន​បុណ្យ​មាន​ភាព​មមាញឹក ប៉ុន្តែ​ដំណើរ​មក​សួរសុខទុក្ខ Arsenal ក្នុង​ក្របខ័ណ្ឌ Champions League យប់​នេះ ហាក់ដូចជា​មិនមាន​ផលប៉ះពាល់​ដល់​ក្រុម​របស់លោក Luis Enrique ឡើយ​។​

​ក្រុម Barcelona មិនទាន់​ទទួលរង​បរាជ័យ​ចាប់តាំងពី​ចាញ់ Sevilla កាលពី​ថ្ងៃទី ៣ ខែតុលា ដោយ​គិតពី​ពេល​នោះមក​គឺមាន ៣២ ប្រកួត​ហើយ​។​

​រីឯ​ការប្រកួត​នៅក្នុង​ប្រទេស​អង់គ្លេស​វិញ​បាន​ក្លាយជា​ទំព័រមុខ​សារព័ត៌មាន ជាមួយ​គ្រូបង្វឹក Manchester City លោក Manuel Pellegrini បានដាក់​ក្មេងៗ​លេង​ក្នុង​បរាជ័យ ៥-១ ជាមួយ​ក្រុម​តោ​ខៀវ Chelsea ក្នុងជំនួប FA Cup​។

​ដោយសារ​លោក​ចាំបាច់​ត្រូវតែ​ត្រៀម​ក្រុម​សម្រាប់​ការប្រកួត​ជាប់​គ្នា​ផ្ទួនៗ ជាមួយ​ក្រុម Dynamo Kiev នៅ​ថ្ងៃ​ពុធ​នេះ​ក្នុង​ក្របខ័ណ្ឌ Champions League និង Liverpool នៅ​ថ្ងៃ​សៅរ៍​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ការប្រកួត Capital One Cup​។​

​ដូចគ្នានេះដែរ គ្រូបង្វឹក Liverpool លោក Jurgen Klopp បានដាក់​ជម្រើស​ដែល​គ្មាន​បទពិសោធន៍​ឲ្យ​លេង​ជាមួយ​ក្រុម Exeter City ដែល​មកពី​មកពី​ក្របខ័ណ្ឌ League Two
​ក្នុងការ​ប្រកួត FA Cup ព្រោះ​កាលវិភាគ​ខែមករា​និង​កុម្ភៈ​រវល់​ខ្លាំងពេក​។​

​ខុសគេ​តែ Arsenal ព្រោះ​ពួកគេ​បានដាក់​ជម្រើស​ល្អ​លេង​ច្រើន​គួរសម​ដែរ ប៉ុន្តែ​មិនអាច​បំបាក់​ក្រុម Hull City បាន ដែល​ត្រូវ​បង្ខំចិត្ត​លេង​ជើង​ទី​ពីរ​ក្នុង​ការប្រកួត FA Cup​។​

​ប៉ុន្តែ​ខណៈដែល​ក្រុម​របស់​ប្រទេស​អង់គ្លេស​កំពុង​រអ៊ូ​ចំពោះ​កាលវិភាគ​បែបនេះ ក្រុម Barcelona រវល់​ជាង​ពួកគេ​ឆ្ងាយ​ណាស់ ប៉ុន្តែ​ពួកគេ​នៅតែ​អាច​គ្រប់គ្រង​កាលវិភាគ​បាន​៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់