adverise with khmeread 1

Iniesta ព្រួយបារម្ភ​ខ្លាច Alexis Sanchez បង្ក​គ្រោះថ្នាក់​ដល់ Barcelona

​តារា​របស់​ក្រុម​អ្នកមាន​បុណ្យ​កីឡាករ Andres Iniesta បាន​អះអាងថា Alexis Sanchez នឹង​ក្លាយជា​តួឯក​នៅពេលដែល Arsenal ទទួល​ស្វាគមន៍​ក្រុម Barcelona យប់​នេះ​។​

Iniesta ធ្លាប់ជា​មិត្ត​រួម​ក្រុម​របស់ Sanchez នៅ​ទឹកដី Nou Camp ពី​ឆ្នាំ ២០១១ ដល់ ២០១៤ មុននឹង​កីឡាករ​រូបនេះ​ចាកចេញ​ពី​ក្លឹប​ក្នុងតម្លៃ ៣៥ លាន​ផោន​ដើម្បី​ចូលរួម​ជាមួយ​កាំភ្លើង​ធំ​។​

​ចាប់តាំងពី​ពេលនោះ​មក Sanchez បានឈ្នះ​ពាន FA Cup និង Community Shield ជាមួយ​ក្រុម​ក្នុង​ទីក្រុង​ឡុង​ដ៍​ភាគ​ខាងជើង​មួយ​នេះ ហើយ Iniesta គិតថា តារា​អន្តរជាតិ​ឈី​លី​រូបនេះ​នឹងធ្វើ​ទុក​បុក​ម្នេញ​ដល់​ក្រុម​របស់លោក​ជាក់​ជាមិនខាន​។​

Andres Iniesta បាន​ប្រាប់​ប៉ុស្តិ៍ Barcelona នៅលើ YouTube ថា "​អ្វីដែល​ធ្វើ​ឲ្យ Alexis ក្លាយជា​កីឡាករ​ដ៏​គ្រោះថ្នាក់​នោះ​គឺថា​យើង​មិនអាច​ទស្សន៍ទាយ​គាត់​បានឡើយ​"​។​

"​នៅពេលដែល​គាត់​បណ្តើ​របាល់ នៅពេលដែល​គាត់​ប្រយុទ្ធ គាត់​ពិតជា​កីឡាករ​ខ្លាំង​ម្នាក់​"​។​

"​គាត់​មាន​ជំនាញ​និង​នៅពេល​គាត់​ទទួលបាន​បាល់ គាត់​តែងតែ​បង្កបញ្ហា​ដល់​គូប្រកួត​។ នៅ​ក្នុងន័យនេះ យើង​ត្រូវតែ​ធ្វើ​ឲ្យ​គាត់​មាន​អារម្មណ៍​មិន​សុខ​ស្រួល​នៅលើ​ទីលាន​និង​ព្យាយាម​កាត់បន្ថយ​ភាពខ្លាំង​របស់គាត់​"៕

 

adverise with khmeread
ប្រភព៖ មេត្រូ

មតិយោបល់