ព្រះធរណីដាច់រហែកឥតល្ហែនៅតំបន់ភ្នំមួយរបស់កេនយ៉ា

នេះ គឺជាតំបន់ជ្រលងភ្នំ Rift Valley របស់ប្រទេសកេនយ៉ា។ ស្នាមរហែកនៃព្រះធរណីរាប់គីឡូម៉ែត្រលាតសន្ធឹងក្នុងភាគនិរតីតំបន់ Suswa ហើយវាបន្តរហែកឥតស្រាកស្រាន្ត។

ផ្នែកមួយចំនួននៃផ្លូវល្បឿនលឿន Nairobi-Narok បានធ្លាក់ក្នុងរណ្ដៅ និងគ្រួសារជាច្រើនត្រូវបានជម្លៀសចេញ។

ប៉ុន្ដែអ្វីដែលបង្កឱ្យមានគ្រោះមហន្តរាយនេះកើតឡើង? នោះដោយសារតែភ្លៀងដ៏ខ្លាំងក្លា និងការរញ្ជួយព្រះធរណីដ៏សកម្មក្នុងតំបន់នោះ ដែលបណ្ដាលឱ្យផែនដីរហែកជាពីរ។

ជ្រលងភ្នំ Great Rift Valley របស់អាហ្វ្រិកខាងកើតមួយនេះមានទីតាំងស្ថិតនៅតាមខ្សែបន្ទាត់នៃភូមិសាស្ត្ររញ្ជួយដី។

មានទស្សនៈខុសគ្នាជាច្រើនអំពីអ្វីដែលនឹងកើតឡើងនៅតាមបណ្ដោយអាហ្វ្រិកខាងកើត។ អ្នកភូមិសាស្រ្ដវិទូមួយចំនួនជឿថា ទ្វីបនេះអាចនឹងត្រូវបំបែកពីគ្នា ប៉ុន្ដែកុំបារម្ភ រឿងនេះនឹងកើតឡើងរាប់លានឆ្នាំទៀត៕

adverise with khmeread