adverise with khmeread 00c8c885 bb40 4e33 a72c 614332e1c89e

សមត្ថកិច្ចចាប់ជនជាតិវៀតណាមរស់នៅច្រាំងបាក់ ខុសច្បាប់១៤នាក់

     ភ្នំពេញ ៖ ប៉ូលិសប៉ុស្តិ៍ច្បារអំពៅ២បានសហការជាមួយកម្លាំងប៉ូលិសនាយកដ្ឋានអន្តោប្រវេសន៍ បានឃាត់ខ្លួនជនជាតិវៀតណាមរស់នៅខុសច្បាប់ចំនួន១៤នាក់នៅចំណុច ច្រាំងបាក់ភូមិដើមចាន់១ សង្កាត់ច្បារអំពៅ២  ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៣និង២៥នាទីរសៀលថ្ងៃទី៨ធ្នូឆ្នាំ២០១៥ ។
    លោកទេព បូរ៉ា នាយប៉ូលិសប៉ុស្តិ៍ច្បារអំពៅ២ បានឲ្យដឹងថា ការចុះចាប់ខ្លួនជនជាតិវៀតណាមរស់នៅខុសច្បាប់ខាងលើនេះដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អ៊ុក  ខៃសិឡា ប្រធាននាយកដ្ឋានអន្តោប្រវេសន៍នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍រួមមាន ៖ កម្លាំងអគ្គអន្ទោប្រវេសន៍ក្រសួងសរុបចំនួន ១៧នាក់ ២-កម្លាំងអន្តោប្រវេសន៍រាជធានីភ្នំពេញសរុប៧ នាក់៣-កម្លាំងប៉ុស្តិ៍ច្បារអំពៅ2សរុបចំនួន ៦ នាក់និងកម្លាំងខណ្ឌ៥នាក់។
     លោកទេព បូរ៉ា បន្តថា ជាលទ្ធផលសមត្ថកិច្ចចម្រុះឃាត់ជនជាតិវៀតណាមស្នាក់នៅមិនស្របច្បាប់សរុបចនួន១៤  នាក់ (ប្រុស៧ នាក់)រួចបានបញ្ជូនទៅនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីចាត់ការបន្តនីតិវិធីតាមផ្លូវច្បាប់ ៕

adverise with khmeread

មតិយោបល់