adverise with khmeread Untitled 1

ស្ងាត់ៗ Feng Shaofeng ទាក់ទងស្រីក្មេងអាយុប្អូន១៨ឆ្នាំ

តាម​បណ្តាញព័ត៌មានចិន​បាន​ឲ្យ​ដឹងថា តារាភាព​យន្តចិន Feng Shaofeng វ័យ​៣៧​ឆ្នាំ​ បច្ចុប្បន្ន​កំពុង​មាន​ទំនាក់ទំនង​ស្នេហា​ជា​មួយ​នឹង​តារាស្រី​ក្នុង​រឿង​ “Mermaid” ឈ្មោះ Jelly Lin វ័យ​១៩​ឆ្នាំ។

អ្នក​ទាំងពីរ​ត្រូវ​គេថតរូប​បាន​ជាលើក​ដំបូង​ឃើញ​កាន់ដៃ​បណ្តើរ​គ្នា​តាម​​សួន​សាធារណៈ​មួយកន្លែង។ ក្រោយ​មក​ទៀត​​ Jelly បាន​បង្ហោះ​រូប​ភាព​​នៅ​លើ​បណ្តាញសង្គម​ Weibo របស់នាង ឃើញអ្នក​ទាំងពីរ​​ទទួល​ទាន​អាហារពេល​ល្ងាចជាមួយគ្នា​ផងដែរ​​។ អ្នក​និយម​អ៊ីនធើណិតខ្លះ​ហ៊ាន​សន្និដ្ឋានថា ​ផ្ទះបាយ​ក្នុង​រូប​ភាព​នេះ​គឺស្រដៀងទៅនឹងផ្ទះបាយ​នៅ​ផ្ទះ​របស់ Shaofeng ។

ថ្មីៗនេះ គេប្រទះឃើញ​អ្នក​ទាំងពីរ​ជាមួយ​ឪពុក​របស់ Shaofeng នៅ​ការិ​យា​ល័យ​គយ​ក្នុងទីក្រុងសៀងហៃ​ អំឡុង​រដូវ​ចូលឆ្នាំចិន។ បន្ទាប់ពី​ជំនួប​នេះរួច​ Shaofeng និង Jelly បាន​បន្តដំណើរ​ទៅ​ទិញអីវ៉ាន់​រួម​គ្នា​ ហើយ​ Shaofeng ថែម​ទាំង​បាន​ណែនាំ​នាងឲ្យ​ស្គាល់មិត្តភក្តិរបស់គាត់ផងដែរ។ ប្រភព​មួយ​បាន​អះអាង​ថា Shaofeng និង Jelly បាន​ចាប់ផ្តើម​ទាក់ទងគ្នា​កាល​ពីខែឧសភា​ឆ្នាំ​មុនអំឡុង​ពេល​ដែល Shaofeng និង Ni Ni បានប្រកាសពី​ការបែក​បាក់៕

adverise with khmeread
ប្រភព៖ asianpopnews

មតិយោបល់