អ្នកជំនាញសុខភាពអង់គ្លេសព្រមានថា ការស្ប៉ាបាតជើងដោយឱ្យត្រីខាំស៊ីស្បែកបាតជើង អាចចម្លង HIV និងជំងឺរលាកថ្លើមប្រភេទ C

ការស្ប៉ាឱ្យត្រីខាំជើង អាចចម្លងជំងឺ ដូចជា ហ៊ីវ និងរលាកថ្លើមប្រភេទ C។ នេះបើយោងតាមការព្រមានរបស់អ្នកជំនាញសុខភាព។

ទីភ្នាក់ងារការការពារសុខភាពរបស់រដ្ឋាភិបាលអង់គ្លេសនិយាយថា សម្រាប់អ្នកដែលកើតទឹកនោមផ្អែម ឆ្លងប៉ារ៉ាស៊ីត ឬមានប្រ័ពន្ធភាពស៊ាំខ្សោយ គឺមានហានិភ័យខ្ពស់ និងមិនគួរទៅកន្លែងស្ប៉ាឱ្យត្រីខាំនោះទេ។

ការណែនាំនេះទើបតែចេញផ្សាយក្នុងពេលថ្មីៗនេះ ហើយពួកគេនិយាយថា ហានិភ័យនៃការឆ្លងមេរោគសម្រាប់អ្នកប្រើប្រាស់ការព្យាបាលឱ្យត្រីខាំបាតជើងនេះមានខ្ពស់ ខណៈដែលអ្នកអនុវត្តតាមវិធីសាស្រ្តនេះកំពុងកើនឡើង។

ហើយស្បែកដែលត្រីខាំដាច់ពីបាតជើងរបស់យើង នឹងមិនទៅណានោះទេ វានឹងនៅក្នុងទឹកនោះដដែល ជាហេតុនាំឱ្យកើតបាក់តេរីចម្លងមួយផ្សេងទៀត។

ហើយប្រសិនបើអ្នកប្រើប្រាស់ណាម្នាក់ ដែលឆ្លងឈាមមានមេរោគ HIV ឬរលាកថ្លើម ដែលត្រីខាំដាច់ចេញឈាមក្នុងទឹកនោះ គឺអ្នករឹតតែធ្ងន់ធ្ងរ ប្រសិនបើអ្នកសេវាបម្រើទាំងនោះមិនបានផ្លាស់ប្ដូរទឹក៕

ប្រភព៖ Daily Mail

adverise with khmeread
Loading ad ...