តើអ្នកដឹងទេមនុស្សប្រុសស្រីបត់ជើងធំប៉ុន្មានគីឡូក្រាមក្នុងមួយជីវិត? អ្នកវិទ្យាសាស្ត្រផ្តល់នូវភស្តុតាងគ្រប់ជ្រុងជ្រោយដ៏គួរឱ្យភ្ញាក់ផ្អើល

ក្រុមអ្នកវិទ្យាសាស្រ្តបានរកឃើញថាតើមនុស្សជាមធ្យមបត់ជើងធំចំនួនប៉ុន្មានគីឡូក្រាមក្នុងមួយជីវិតរបស់ពួកគេ។ នេះបើតាមការណ៍ឱ្យដឹងពីវេបសាយ Daily Mail កាលពីថ្ងៃទី ២២ មីនា។

ការសិក្សាមួយដែលធ្វើឡើងដោយសាកលវិទ្យាល័យកាលីហ្វ័រញ៉ា ក្នុងទីក្រុងសាន់ឌីអាហ្គោ បានឱ្យដឹងថា ស្ត្រីជាមធ្យម ដែលរស់នៅក្នុងសហរដ្ឋអាមេរិកជាមួយអាយុរំពឹងទុក ៨១ ឆ្នាំ នឹងបត់ជើងធំប្រមាណជា ១១.៧៥៧ គីឡូក្រាមក្នុងមួយជីវិតរបស់ពួកគេ។

ការស្រាវជ្រាវនេះបានបន្ថែមថា ដោយសារបុរសលោកខាងលិចភាគច្រើនស្លាប់នៅអាយុប្រហែល ៧៦ ឆ្នាំ បុរសទាំងនោះភាគច្រើនផលិតលាមកតិចជាងស្ត្រី គឺបានតែប្រហែល ១១.០៣០ គីឡូក្រាមប៉ុណ្ណោះក្នុងមួយជីវិតរបស់ពួកគេ។

ការស្រាវជ្រាវនេះបានរកឃើញថា សូម្បីតែក្នុងរយៈពេលមួយឆ្នាំ ការផលិតលាមករបស់មនុស្សធំសរុបគឺមានទម្ងន់ ច្រើនជាងខ្លាឃ្មុំពេញវ័យបន្តិចបន្តួចប៉ុណ្ណោះ គឺ ១៤៥ គីឡូក្រាម។

ការស្រាវជ្រាវបានបន្ថែមឱ្យដឹងទៀតថា ក្នុងមួយថ្ងៃ អំឡុងពេលដែលមនុស្សភាគច្រើនបើកពោះវៀនរបស់ពួកគេធំៗយ៉ាងហោចម្តងនោះ បុរសនិងស្ត្រីផលិតលាមកបានប្រហែល ៤០០ ក្រាមក្នុងមួយថ្ងៃ ដែលសរុបមួយសប្តាហ៍ស្មើ ២,៨ គីឡូក្រាម។

វាជារឿងសំខាន់ក្នុងការស្វែងយល់អំពីទម្លាប់នៃចលនាពោះវៀនធំ ដោយសារតែការទល់លាមកម្តងម្កាលគឺជាសញ្ញានៃជំងឺជាច្រើនដូចជា ជំងឺក្រពេញទីរ៉ូអ៊ីតអសកម្ម ជំងឺទឹកនោមផ្អែម និងបញ្ហាសុខភាពផ្លូវចិត្ត ដូចជា ជំងឺធ្លាក់ទឹកចិត្តជាដើម។

ជំងឺរាគរ៉ាំរ៉ៃត្រូវបានផ្សាភ្ជាប់ទៅនឹងជំងឺរលាកពោះវៀនដូចជា ជំងឺ Crohn និងជំងឺរលាកពោះវៀនធំ៕

adverise with khmeread