ការប្រៀបធៀប ៧ ចំណុចនេះ បង្ហាញថា​ ស្ត្រីមិនមែនជាភេទទន់ខ្សោយទេ អ្នកដែលទន់ខ្សោយមែនទែនគឺប្រុសៗ!

ច្បាប់ជាច្រើនបង្កើតឡើងដើម្បីស្ដ្រីទាំងអស់ ព្រោះភេទស្រី គឺភេទទន់ខ្សោយជាងបុរសខាងកាយសម្បទា។ ហើយនៅពេលយើងនិយាយដល់សិទ្ធិរបស់ភេទទាំងពីរទើបដឹងថា ភេទប្រុសគួរឱ្យអាសូរបំផុត។

ខាងក្រោមនេះ គឺជាការប្រៀបធៀបមួយរបស់ភេទទាំងពីរ។

១. ហិង្សា
* ស្រ្តី ៖ ពេលស្ដ្រីវាយបុរស ស្ដ្រី គឺជានារីក្លាហាន។
* បុរស ៖ ពេលបុរសវាយស្ដ្រី បុរស គឺជាបិសាច ជាអាញី និងជាមនុស្សអន់។

២. ការថើប
* ស្ដ្រី ៖ រំពេចនោះស្រាប់តែស្ដ្រីថើបបុរស គេថានាង គឺនារីមានមន្តស្នេហ៍។
* បុរស ៖ រំពេចនោះស្រាប់តែបុរសថើបនារី គេថាបុរសនោះ គឺជាប្រុសព្រាន។

៣. ការសម្លឹងមើល
* ស្ដ្រី ៖ ពេលស្ដ្រីសម្លឹងមើលលិង្គបុរស គេថានាងកំពុងញ៉ែបុរសនោះ។
* បុរស ៖ ពេលបុរសសម្លឹងមើលដើមទ្រូងនារី គេថាបុរសនោះ គឺជាប្រុសព្រាន និងប៉ុនប៉ងចាប់រំលោភ។

៤. រឿងលុយកាក់
* ស្ដ្រី ៖ នៅពេលនាងនិយាយឱ្យចែកលុយដាច់ដោយឡែកពីគ្នា គេថានាង គឺជាមនុស្សឯករាជ្យ។
* បុរស ៖ នៅពេលបុរសនិយាយឱ្យចែកលុយដាច់ដោយឡែកពីគ្នា គេថាបុរសនោះ គឺជាមនុស្សគំរិះ។

៥. ក្នុងបន្ទប់ទឹក
* ស្ដ្រី ៖ នៅពេលស្ដ្រីចូលក្នុងបន្ទប់ទឹកមនុស្សប្រុស គេថានាងគ្រាន់តែច្រឡំ។
* បុរស ៖ នៅពេលបុរសចូលទៅក្នុងបន្ទប់ទឹកមនុស្សស្រី គេថាគាត់ គឺជាប្រុសព្រាន។

៦. និយាយដល់ការជួយយកអាសារ
* ស្ដ្រី ៖ ពេលស្ដ្រីស្រែកហៅបុរសឱ្យជួយ មនុស្សប្រុសជួយជានិច្ច។
* បុរស ៖ ពេលបុរសស្រែកហៅឱ្យនារីជួយ នាងនិយាយថា "វាគឺជាធម្មជាតិ បុរសខ្លាំងជាងនារី"។

៧. ការបៀតបៀន
* ស្ដ្រី ៖ ពេលស្ដ្រីស្ទាបប្រដាប់ភេទបុរស រួចបុរសទៅប្ដឹងប៉ូលិស ប៉ូលិសនិយាយថា "នរណាខ្វល់រឿងចឹងៗ!"។
* បុរស ៖ ពេលបុរសស្ទាបសុដន់នារី រួចនារីទៅប្ដឹងប៉ូលិស ខាងប្រុសជាប់គុក៕

adverise with khmeread
Loading ad ...