adverise with khmeread Thai woman and vic chou

ស្ត្រីថៃម្នាក់ទម្លាយសារឆ្លើយឆ្លងជាមួយ Vic Chou

            ស្ត្រីជាជនជាតិថៃម្នាក់​ឈ្មោះ Pear បាន​ធ្វើ​សន្និសីទកាសែត​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ហើយ​អះអាងថា នាង​មាន​ទំនាក់ទំនង​ជាមួយ​នឹង​តារាភាព​យន្ត​តៃ​វ៉ាន់ Vic Chou អស់​រយៈ​ពេល​៥​ឆ្នាំ​ ហើយ​ថា អំឡុងពេល​ទាក់ទងគ្នានេះពួកគេ​​ធ្លាប់​រួម​រ័កគ្នា​ដោយ​គ្មាន​ការការពារ​ផងដែរ។ ស្ត្រីរូបនេះ​អះអាងថា នាង​មាន​ផ្ទៃ​ពោះ​ហើយ​បាន​រលូត​កូន។

        Pear ក៏​បាន​បង្ហាញភស្តុតាង​ស្តីពីទំនាក់ទំនងជាមួយ​ Vic Chou និង​បង្ហាញ​​សារតាម Watsapp ។ នៅ​ក្នុងសារតាម​ Watsapp ស្ត្រីថៃដដែលនេះ​បាន​ប្តូរទៅជា​ភាសាអង់គ្លេស​ ហើយ​ Vic ឆ្លើយ​ជា​ភាសា​ចិន​កុកងឺ។ នៅក្នុង​អេក្រង់​ទី​១ នាង​បាន​ស្នើ​ឲ្យ​បុរសនោះផ្ញើ​រូបភាព​របស់ខ្លួន។ បន្ទាប់មក​បុរសម្នាក់នោះ​បាន​ផ្ញើ​រូបភាព​របស់​ខ្លួន​ គាត់បាន​សួរ​ថា “​ឯណាទៅរូបភាព​របស់អ្នក?”។

Pear បាន​បង្ហាញ​សារឆ្លើយ​ឆ្លងតាម​ Watsapp ប្រាំដង។ អ្នក​និយម​អ៊ីន​ធើ​ណិត​​បានកត់សម្គាល់ឃើញ​ថា សារទាំងនេះហាក់ដូចជា​គួរឲ្យ​សង្ស័យ ដោយ​សារតែ​ម្នាក់​ប្រើ​ប្រាស់ភាសាអង់គ្លេស​ ដើម្បី​សន្ទនា។ អ្នកនិយម​អ៊ីនធើ​ណិត​ជា​ច្រើន​និយាយថា រូបភាព​និងសារទាំង​នេះអាចត្រូ​វ​បាន​គេបង្កើត​ឡើង​ ហើយ​ស្ត្រី​ម្នាក់នោះ ព្យាយាម​ធ្វើ​ឲ្យ​គេ​ស្គាល់​ដោយ​ប្រើ​ឈ្មោះ​របស់ Vic ។​ ​ស្របពេល​ជា​មួយគ្នានោះដែរ អ្នក​ចាត់ការរបស់ Vic បា​នឆ្លើយតប​ថា ពួកគេ​បាន​បញ្ចូន​ករណី​នេះទៅ​ឲ្យ​មេធាវីដើម្បីចាត់ការហើយ៕

adverise with khmeread

មតិយោបល់