ចប់! អ្វីៗនៅលើទូរស័ព្ទដៃ Facebook ប្រមូលពីយើងអស់គ្មានសល់, នេះជារបៀបឆែកមើលទិន្នន័យរបស់យើង ដែល Facebook លួចយកទៅ

ការប្រមូលទិន្នន័យរបស់ Facebook ស្ថិតក្រោមការត្រួតពិនិត្យយ៉ាងទូលំទូលាយ បន្ទាប់ពីមានការចោទប្រកាន់ថាក្រុមហ៊ុន Cambridge Analytica បានប្រមូលទិន្នន័យអ្នកប្រើប្រាស់ដើម្បីមានឥទ្ធិពលលើការបោះឆ្នោតនៅអាមេរិក។

ហើយពាក្យថា "លុបហ្វេសប៊ុកចោល" កំពុងល្បីពេញអនឡាញ និងអ្នកប្រើប្រាស់ជាច្រើនបានទៅដោនឡូតទិន្នន័យហ្វេសប៊ុករបស់ខ្លួនដើម្បីមើលថាតើបណ្ដាញសង្គមមួយនេះបានតាមដានពួកគេអ្វីខ្លះ។

អ្នកលេងហ្វេសប៊ុកជាច្រើនបានប្រកាសអាសន្នថា ពួកគេរកឃើញហ្វេសប៊ុកបានតាមដានពេលវេលា និងការហៅចេញចូល និងសាររបស់ពួកគេទាំងនៅលើទូរស័ព្ទដៃ។

ហើយហ្វេសប៊ុកបានប្រកែកថា លេខទូរស័ព្ទលើទូរស័ព្ទទាំងអស់ គឺត្រូវបានបញ្ចូល ដោយសារវាងាយស្រួលសម្រាប់ទំនាក់ទំនងមិត្តភក្តិប៉ុណ្ណោះ។

ថាតើរវាងអ្នកលេងហ្វេសប៊ុក និងការប្រកែករបស់ហ្វេសប៊ុកមួយណាត្រូវ នេះជារបៀបមើលទិន្នន័យទាំងមូលរបស់អ្នកនៅលើហ្វេសប៊ុក។ ហើយវានឹងលាតត្រដាងឱ្យឃើញថា រាល់សកម្មភាពទាំងអស់ដែលអ្នកធ្វើនៅលើទូរស័ព្ទ ហ្វេសប៊ុកដឹងទាំងអស់។

១. ដំបូងចុចលើសញ្ញាព្រួញតូចមួយលើរបារខាងស្ដាំដៃរបស់អ្នក។

២. ចុចពាក្យ Settings បន្ទាប់មកចុចលើពាក្យ Download copy of your Facebook data នៅខាងក្រោមផេករបស់អ្នក។

៣. អ្នកនឹងត្រូវតម្រូវឱ្យបញ្ជាក់លេខសម្ងាត់របស់អ្នក។

៤. បន្ទាប់មកទៀត ហ្វេសប៊ុកនឹងផ្ញើសារទៅ Email របស់អ្នកជាមួយឯកសារប្រភេទ Zip នៅកន្លះម៉ោងក្រោយ។

៥. ចុចពាក្យដោនឡូតជាការស្រេច។

នៅក្នុងឯកសារ Zip នោះវានឹងមានប្រភេទឯកសារ Html ជាច្រើន នៅពេលយើងស្រាយវាចេញ ហើយពេលនោះអ្នកនឹងឃើញទិន្នន័យគួរឱ្យព្រឺព្រួចនៃការតាមដានរបស់ហ្វេសប៊ុកលើទូរស័ព្ទដៃអ្នក។ ហើយគោលបំណងនៃការតាមដាននេះ គឺដើម្បីឱ្យហ្វេសប៊ុកចេញផ្ទាំងពាណិជ្ជកម្មចំគោលដៅរបស់អ្នកលេងហ្វេសប៊ុក (ឧទាហរណ៍៖ អ្នកឆែកមើលរថយន្តលើទូរស័ព្ទដៃ ពេលអ្នកចុចហ្វេសប៊ុកលេងស្រាប់តែឃើញផ្ទាំងពាណិជ្ជកម្មលក់រថយន្តសឹងទាំងអស់)៕

adverise with khmeread
Loading ad ...