ប្រើផលិតផលថ្លៃបែបណា ក៏មិនអាចកម្ចាត់ជាតិខ្លាញ់លើស្បែកមុខងាយដូចវិធីទាំង ២ យ៉ាងនេះដែរ, សឹងតែមិនចំណាយសូម្បីមួយរៀល

១. ប្រើប្រាស់ជែលទន់ៗរបស់ប្រទាលកន្ទុយក្រពើ ជាវិធីល្អបំផុតដើម្បីជួយកម្ចាត់ជាតិខ្លាញ់នៅលើស្រទាប់ស្បែកមុខ។ ប្រសិនបើលោកអ្នកមានជាតិខ្លាញ់ច្រើនក្នុងរន្ធស្បែក ឬ បើជាតិខ្លាញ់ស្ទះក្នុងស្បែក លោកអ្នកក៏អាចប្រើប្រទាលកន្ទុយក្រពើសម្អាតវាចេញបានដែរ។ លោកអ្នកគួរប្រើជែលប្រទាលកន្ទុយក្រពើសម្អាតបីបួនដងក្នុងមួយថ្ងៃ គឺបន្ទាប់ពីលុបលាងមុខស្អាតរួចរាល់។ អនុវត្តរាល់ថ្ងៃ ជាតិខ្លាញ់លើស្បែកមុខនឹងរលាយសាបសូន្យ។ 

២. ប្រើប្រាស់ទឹកត្រជាក់
ទឹកត្រជាក់អាចបំបាត់ជាតិខ្លាញ់លើស្បែកមុខយ៉ាងពូកែដូចប្រទាលកន្ទុយក្រពើផងដែរ។ អ្វីដែលលោកអ្នកត្រូវការ គឺ លាងមុខជាមួយទឹកត្រជាក់ជាទៀងទាត់ ហើយជូតមុខថ្នមៗជាមួយកន្សែងពោះគោ។ នេះជាវិធីសាស្ត្រឆ្លាតវៃបំផុតនិងស្ទើរតែមិនចំណាយលុយសោះ ដើម្បីកម្ចាត់ជាតិខ្លាញ់ហួសប្រមាណលើស្បែកមុខ៕ 

adverise with khmeread