ឃើញអាហារទាំងអស់នេះ គួរចៀសវាងឱ្យបាន ព្រោះវាជាឃាតករសម្លាប់បញ្ញាខួរក្បាលរបស់យើង

អាហារអ្វីក៏ល្អដែរ ដរាបណាលោកអ្នកដឹងថាគួរទទួលទានវាក្នុងបរិមាណប៉ុន្មាន។ ទោះយ៉ាងណា ក្រុមអាហារខាងក្រោម ត្រូវបានចាត់ទុកជាភ្នាក់ងារសម្លាប់បញ្ញាញាណខួរក្បាលរបស់យើង។

១. មេស្ករ
ពិសាមេស្ករយូរៗ វានឹងបំផ្លាញខួរក្បាល និងរំខានដល់ការគិតនិងបញ្ញារបស់លោកអ្នក។

២. សារធាតុនីកូទីន
សារធាតុនេះភាគច្រើនគឺមាននៅក្នុងបារី។ វាជាអ្នកធ្វើឱ្យស្ទះលំហូរឈាម លំហូរគ្លុយកូស និង អុកស៊ីសែន។ សារធាតុនេះអាចបណ្តាលឱ្យស្លាប់ទាំងវ័យក្មេង បង្កក្លិនដង្ហើមមិនល្អ បង្កជំងឺមហារីកសួត និង ចុះខ្សោយសមត្ថភាពនៃខួរក្បាល។

៣. ជាតិអាល់កុល
សេពជាតិអាល់កុលច្រើនលើសលុប ក៏បណ្តាលឱ្យខ្សោយបញ្ញាដែរ។

៤. ផលិតផលមានជាតិផ្អែម
ពិសារបស់ផ្អែមៗរាល់ថ្ងៃក៏បណ្តាលឱ្យចុះខ្សោយបញ្ញាញាណដែរ។

៥. អាហារវិចខ្ចប់ក្នុងកំប៉ុង
ការសិក្សាថ្មីៗនេះរបស់សាកលវិទ្យាល័យម៉ង់រ៉េអាល់ បានបង្ហាញថា អាហារប្រភេទវិចខ្ចប់ក្នុងកំប៉ុងអាចផ្លាស់ប្តូរសារធាតុគីមីក្នុងខួរក្បាល ជាហេតុបង្កជំងឺធ្លាក់ទឹកចិត្ត និង ថប់បារម្ភ។

៦. អាហារកែច្នៃ
អាហារកែច្នៃដូចជាសាច់កំប៉ុង បន្លែកំប៉ុង ។ល។ បង្កផលប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទ និង បង្កើនហានិភ័យក្នុងការវិវត្តជំងឺវិបល្លាស់ខួរក្បាល (ជំងឺវង្វេង)។

៧. អាហារប្រៃខ្លាំងពេក
ពិសាប្រៃពេកធ្វើឱ្យឡើងសម្ពាធឈាម និង ប៉ះពាល់ដល់បេះដូង ហើយវាក៏ប៉ះពាល់ខួរក្បាលខ្លាំងផងដែរ។

៨. ប្រូតេអ៊ីនកែច្នៃ
ប្រូតេអ៊ីនកែច្នៃដូចជា ហតដក សាឡាមី សាច់ក្រក ជាដើម គឺជាប្រូតេអ៊ីនកែច្នៃ។ វាក៏បង្កផលប៉ះពាល់ដល់ខួរក្បាលយើងដែរ៕

adverise with khmeread
Loading ad ...