មុននឹងទិញគ្រឿងសម្អាង ពិនិត្យមើលសារធាតុផ្សំរបស់វាសិន តើមាន ៤ មុខនេះអត់ បើមាន កុំទិញល្អជាង ព្រោះវាបង្កជំងឺដោយមិនដឹងខ្លួន

វា គឺជាអ្វីដែលស្ដ្រីត្រូវតែដឹង មុននឹងសម្រេចចិត្តទិញគ្រឿងសម្អាង ព្រោះសារធាតុគីមីលាយផ្សំក្នុងផលិតផលនោះ អាចបង្កគ្រោះថ្នាក់ដល់ស្បែក និងសុខភាពរួមរបស់អ្នកបាន។

ហើយប្រសិនបើអ្នកឃើញសារធាតុគីមីទាំង ៤ នៅក្នុងផលិតផលគ្រឿងសម្អាងដែលបានទិញ ឬបម្រុងនឹងទិញ សូមកុំប្រើ ឬទិញវាឱ្យសោះ។

១. សារធាតុ TALC ប្រើក្នុងផលិតផលដូចជាម្សៅកូនក្មេង ផលិតផលអនាម័យ និងផលិតថែរក្សាសម្រស់ ហើយវាអាចបង្កជំងឺមហារីកអូវែ។

២. សារធាតុ TITANIUM DIOXIDE ប្រើលើផលិតផលផាត់មុខ ហើយវាអាចបង្កមហារីកផ្លូវដង្ហើម។

៣. សារធាតុ OXYBENZONE, OCITNOXATE, PABA ប្រើលើឡេការពារកម្ដៅថ្ងៃ ហើយវាអាចបង្កអ័រម៉ូនមានបញ្ហា និងឱ្យបុរស ឬស្ដ្រីអារ (គ្មានកូន)។

៤. សារធាតុ PARAPHENYLENE DIAMIN ប្រើផលិតផលប្ដូរពណ៌សក់ ហើយវាអាចបង្កឱ្យកើតមហារីកប្លោកនោម និងសុដន់ បង្កឱ្យកើតដុំពក Hodgkin's Lymphoma៕

adverise with khmeread
Loading ad ...